ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​មុខសញ្ញា​កាច់ក​សោរ​ម៉ូតូ បាន​៣​នាក់ ​

ប៉ូលិស​ចាប់​មុខសញ្ញា​កាច់ក​សោរ​ម៉ូតូ បាន​៣​នាក់ ​

ភ្នំពេញ​៖ មុខសញ្ញា​កាច់ក​សោរ​ម៉ូតូ​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុ​ស្ដ៍​ឫស្សីកែវ​បើក​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​០២​និង​០០​នាទី​រំលងអធ្រាត្រ​ឈាង​ចូល​ថ្ងៃទី​០២​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​មុខ​ម៉ូ ដេ​ន​៥​ក្រុម​១​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​រាជា​ជ​ធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​២​នាក់​មួយ​មានឈ្មោះ​សំ​សុជាតិ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស​រៀន​នៅ​វិទ្យាល័យ​វត្តភ្នំ​ស្នាក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទី​២​មានឈ្មោះ​កែវ​មរកត​(​ហៅ​ល័​ក្ខ​)​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​សាមគ្គី​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​ទី​៣​មានឈ្មោះ​ឃឿន​គី​អាយុ​១៨​ឆ្នាំ​និង​មានមុខ​របរ​រើស​អេតចាយ​ស្នាក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០២​និង​៤៥​នាទី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃខែ​ឆ្នាំ​ដូចខាងលើ ៗ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​សមត្ថកិច្ច​បានរ​ក​ឃើញ​វត្ថុតាង​មាន​ដែក​រាង​អក្សរ​T​ដែលជា​ដែក​សំរាប់​បុក​កាច់ក​សោរ​ម៉ូតូ​នៅ​និង​ខ្លួន​របស់​ជនសង្ស័យ​ព្រមទាំង​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ពិតជា​មុខសញ្ញា​លួច​កាច់ក​សោរ​ម៉ូតូ​ពិតប្រាកដ​មែន​៕
d38331 38332

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya