ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន ១០​កញ្ចប់

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន ១០​កញ្ចប់

​ភ្នំពេញ ៖ កម្លាំង នគរបាល ប៉ុស្តិ៍​ប្ញ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់ កាលពី​វេលា​ម៉ោង​២​និង​៣០ នាទី​ទាបភ្លឺ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច មុខ​ក្លោងទ្វារ វិទ្យាល័យ ឫស្សីកែវ ភូមិ មិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

 
​ជនសង្ស័យ​ទី​១​ឈ្មោះ សេង អ៊ូ​មឺ​ន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មាន​ទីលំនៅ ផ្ទះ​លេខ ផ្លូវ​លេខ​៥ ក្រុមទី ភូមិក សង្កាត់ ច្រាំង​ចំរេះ​២ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ ជួញដូរ​គ្រឿងញៀន និង​ទី​២ ឈ្មោះ ហឿង មករា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ទួលគោក សង្កាត់ ទួល​សង្កែ ខណ្ឌ ឫស្សីកែវ មុខរបរ អ្នកបើកបរ​រថយន្ត ។​

 
​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ហូត​បាន ថ្នាំញៀន​ចំនួន ១០ កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន 0១ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួនធំ ឧ​បករ​ណ៏​ជក់ ដប 0១ ទុយោ​ជ័រ កាបូបស្ពាយ 0១​ទូរស័ព្ទ 0១ គ្រឿង ដែកកេះ 0២ ប្រាក់​ដុល្លា​ក្លែងក្លាយ ២០​ដុល្លារ ប្រាក់រៀល ៤០០០​រៀល ម៉ូតូ ០១ គ្រឿង ម៉ាក វីវ៉ា ពាក់​ស្លាក​លេខ ភ្នំពេញ 1R-5644 ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕fg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya