ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​គេ​តាំងពី​ខែ​មុន ប្រទះឃើញ​ចាប់វាយ​ទ្រមខ្លួន​ ​

ចោរឆក់​កាបូប​គេ​តាំងពី​ខែ​មុន ប្រទះឃើញ​ចាប់វាយ​ទ្រមខ្លួន​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុ​ប​២០០៤ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ការកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ដែល​គេ​សង្ស័យ​ជា​ចោរឆក់​ការ​បូ​ប​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សុខ នាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ លិ​ន ដា​នូ អាយុ​៣៣​ឆ្នាំ មុខរប​បើកហាង​យីហោ ពិភព​តន្ត្រី ផ្លូវ​លេខ​២០០៤ សង្កាត់​ការកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​បុរស​ដែលជា​នាក់​អះអាងថា ប្តី​នារី​រងគ្រោះ​ដែល​ត្រូវគេ​ឆក់​កាបូប​មួយខែ​មុន​នោះ មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ តែ​គ្រាន់តែ​ដឹងថា ជា​មន្ត្រី​យោធា​ម្នាក់​។​
​តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ លិ​ន ដា​នូ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​ឲ្យ​ប្តី​របស់គាត់​មក​ទិញ​ស្រា​បៀរ​ដើម្បី​លក់​ឲ្យ​ភ្ញៀវ​នៅក្នុង​ហាង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់​ស្លៀកពាក់​មន្ត្រី​យោធា បាន​ចាប់​ឈ្មោះ​សុខ នាង ហើយ​បាន​ស្រែកថា​ចោរៗ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​បួស​សន្លប់​ស្តូកស្តឹង​តែម្តង​។​
​បើក​តាម​សំដី​មន្ត្រី​យោធា​ដែល​ត្រូវជា​ប្តី​នារី​រងគ្រោះ​ត្រូវគេ​ឆក់​ការ​បូ​ប​ពី​១​ខែ​មុន​នោះបាន​ឲ្យ​ដឹងថា ឈ្មោះ​សុខ នាង នេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រពន្ធ​គាត់​កាលពី​១​ខែ​មុខ​បាន​ស្រេច ហើយ​គេចខ្លួនបាត់ តែ​រួប​គាត់​បាន​ចាំ​មុខ​។ ខណៈ​ដល់​វេលា​កើត​ខាល​លើ ក៏​ប្រទះឃើញ​កំពុង​ជិះ​ម៉ូតូ ភ្លាមនោះ ក៏​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ព័ទ្ធ ចាប់​និង​នាំគ្នា​វាយ​តែម្តង​៕
sokha-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya