ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ទីរពេទ្យ​វ៉ិ​តូ​រៀ ដាក់​ស្លាក​បោកប្រាស់​? ​

មន្ទីរពេទ្យ​វ៉ិ​តូ​រៀ ដាក់​ស្លាក​បោកប្រាស់​? ​

ភ្នំពេញ​៖ មន្ទី​ពេទ្យ​វ៉ិ​តូ​រៀ​ដែលមាន​ទីតាំង​ស្ថិតនៅ​ស្តូប​ផ្សា​មាន់​អាំង ផ្លូវ​592 កែង 315 ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កំពុង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ថា មន្ទីរពេទ្យ​បានដាក់​ស្លាក​ពិនិត្យ​ជម្ងឺ​បោកប្រាស់​ពួកគាត់​ជាក់ស្ដែង​ស្ត្រី​ម្នាក់​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ បាន​ទូរស័ព្ទ​ប្រាប់ NTV ថា គាត់​ឃើញ​មន្ទីរពេទ្យ​វ៉ិ​តូ​រៀ​នេះ​បានដាក់​ស្លាក់​ពិនិត្យ​រោគ​បុរស រោគ​ស្ត្រី គ្មាន​ប​ត្រ គ្មាន​ផ្ទៃពោះ 36​មុខ​យក​តម្លៃ​1​ដុល្លា​ថ្លៃ​ព្យាបាល គាត់​ត្រេកអរ​ខ្លាំងណាស់​គាត់​ក៏​អោយ​កូន​របស់គាត់​ជូនទៅ​ពិនិត្យ​ជម្ងឺ​ពេលទៅដល់​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​នោះបាន​ធ្វើឯកសារ​អោយ​គាត់​នឹង​នាំ​គាត់​ពិនិត្យ​ជម្ងឺ​ជាច្រើន​កន្លែង​គាត់​សប្បាយចិត្ត​យ៉ាងខ្លាំង​ព្រោះ​គិតថា​ពិតជា​ពិនិត្យ​ជម្ងឺ​36​មុខតែ​1​ដុល្លា​មែន​តែ​ការដែល​គាត់​ស្រមើល​ស្រមៃ​នេះ​ធ្វើអោយ​គាត់​អ​សល់​សង្ឃឹម​យ៉ាងខ្លាំង​ពេលដែល​គាត់​ពិនិត្យ​រួច​ត្រូវបាន​បុគ្គលិក​នៅក្នុង​មន្ទីរពេទ្យ​នោះ​ចេញ​បុ​ង​គិត​អស់​ទឹកប្រាក់​រហូតដល់​ទៅជិត 1000​ដុល្លា​ធ្វើអោយ​គាត់​ចង់​គាំងបេះដូង​ដោយសារ​ជីវភាព​របស់គាត់​ជា​អ្នកក្រ​គ្មាន​លុយកាក់​ទើប​គាត់​ខំ​រើស​រក​មន្ទីរពេទ្យ​ណា​ដែលមាន​តម្លៃ​ធូ​ថ្លៃ​ដើម្បី​ព្យាបាល​ជម្ងឺ​ពេលដែល​គាត់​ពុំមាន​លុយ​ថ្លៃ​ពិនិត្យ​នោះ​ខាង​បុគ្គលិក​មន្ទីរ​ព្យេ​មិន​បានអោយ​គាត់​វិលត្រឡប់​ទៅវិញ​ទេ​ដោយ​អោយ​គាត់​រកលុយ​មកអោយ​ថ្លៃ​ពិនិត្យ​អោយ​គ្រប់​ទើប​អោយ​ត្រឡប់​ទៅវិញ​។ ពាក់​ព័​ន្ឋ​និង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា មន្ទីរពេទ្យ​វ៉ិ​តូ​រៀ​ដាក់​ស្លាក​បោកប្រាស់​គេ​នោះ​ត្រូវបាន​តំណាង​មន្ទីរពេទ្យ​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ប្រាប់ NTV តាម​ទូរស័ព្ទ​ថា ករណី​ខាងលើនេះ​មិនមែនជា​ការពិនិត្យ​ទេ​គឺ​តាមពិត​មន្ទីរពេទ្យ​មុននឹង​ពិនិត្យ​បាន​សួរនាំ​នឹង​ប្រាក់​ពី​តម្លៃ​រួចហើយ​ទើប​ធ្វើការ​ពិនិត្យ​ហើយ​រឿង​មួយទៀត​ដែលថា​ខាង​មន្ទីរពេទ្យ​ឃាត់​មិនអោយ​ចេញ​នោះ​ក៏​មិន​ពិត​ដែរ​គឺ​គ្រាន់តែ​អោយ​គាត់​ស្នាក់​ទៅរក​លុយ​មកអោយ​មន្ទី​រ​ពេទ្យ​ថ្លៃ​គាត់​បាន​ពិនិត្យ​ជម្ងឺ​នោះទេ​។ គេ​នៅ​មិន​យល់ថា ហេតុអ្វី​អ្នក​ជម្ងឺ​ជា​អ្នកក្រ​គ្មាន​លុយកាក់​ពេលដែល​មន្ទីរពេទ្យ​វា​ពិនិត្យ​អស់​1000​ដុល្លា​ហ៊ាន​ពិនិត្យ​ទៀត​ដូច្នេះ​។ ស្ថាប័ន​ពាក់​ព័​ន្ឋ​គួរ​ណាស់​តែមាន​វិធានការ​ចាត់ការ​ក្នុង​រឿងនេះ​ផង​ដើម្បី​កុំអោយ​មន្ទីរពេទ្យ​លេង​ប៉ា​ហី​ដាក់​អ្នក​ជម្ងឺ​បន្តទៀត​៕
11707787_1622589971358342_418141548463706930_n 11666029_1622589938025012_7895313213980781333_n 11666249_1622590038025002_6713340743767175858_n 11707437_1622589988025007_972492138538426727_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya