ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ព្រះចៅអធិការ​វត្ត​ស្រះ​ឃ្លាំ​សុគត​មិនដឹង​មូលហេតុ​សង្ស័យ​គេ​បំពុល​ ​

ព្រះចៅអធិការ​វត្ត​ស្រះ​ឃ្លាំ​សុគត​មិនដឹង​មូលហេតុ​សង្ស័យ​គេ​បំពុល​ ​

កំពង់ស្ពឺ ៖ ព្រះចៅអធិការ​វត្ត ស្រះ​ឃ្លាំ បាន​សុគត​មិនដឹង​មូលហេតុ​សង្ស័យ​មាន​គេ​លួច​ដាក់​ថ្នាំ​បំពុល បន្ទាប់ពី​ព្រះអង្គ​អាពាធ​ហើយ​ពុទ្ធ​បរិ​ស​ទ្ធ័​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​វិញ​។​
ហេតុការណ៍​ភ្ញាក់ផ្អើល​ព្រះចៅអធិការ​វត្ត​អាពាធ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​បន្ទាប់ពី​ព្រះអង្គ​ត្រឡប់​មកពី​ការដ្ឋាន​សាងសង់​ផ្លូវថ្នល់​វិញ​មក​គង់នៅ​ក្នុង​វត្ត​ស្រះ​ឃ្លាំ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អណ្តូង ឃុំ​ពាំង​ល្វា​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
ព្រះ​អធិការ​ដែល​សុគត​សង្ស័យ​គេ​លួច​ធ្វើគ​ត​ព្រះនាម ពូន វណ្ណ​អាត អាយុ​៣៦ វស្សា​គង់នៅ​ក្នុង​វត្ត​ខាងលើ​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកណ្តាល​មក​គង់នៅ​ក្នុង​វត្ត​នេះ​ជាង​១០​ឆ្នាំ​ហើយ​។​
បើតាម​សម្តី​របស់​លោកតា​ម្នាក់​ឈ្មោះ ខៀវ ឃួន អាយុ​៦០​ឆ្នាំ​ជា​ពុទ្ធ​បរិ​ស​ទ្ធ័​បាន​និយាយ​ឲ្យ​ដឹងថា​ព្រះគ្រូរ​ចៅអធិការ​មិនសូវ​ដែល​នៅក្នុង​កុ​ដ្ឋិ​ឡើយ​គឺ​នៅតែ​កន្លែង​ការដ្ឋាន​សាងសង់​ផ្លូវ​ទេ​។ ប្រភព​បន្តថា​ហើយ​ពេល​ព្រះអង្គ​និមន្ត​ទៅមក​ក៏​គ្មាន​នរណា​ដឹង​ដែរ​។​រហូតមកដល់​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ​មាន​ដូនជី​តាជី​នៅក្នុង​វត្ត​បានឃើញ​លោក គ្រូ​អាពាធ​ពេលនោះ​ក៏​នាំគ្នា​យក​លោក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង​គ្រូរ​ពេទ្យ​នុ​យាយ​ថា​ជំងឺ​ធ្ងន់ធ្ងរ​ហើយក៏​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដោយ​អស់សង្ឃឹម​ពេទ្យ​ក៏​បញ្ជូនមក​វត្ត​វិញ​លុះ​រហូតដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែ​មិ​ថិ​នា ឆ្នាំ​២០១៥ ព្រះអង្គ​សុគត​បាត់ទៅហើយ​។​
​ប្រភពពី​ពុទ្ធ​បរិ​ស​ទ្ធ័​ខ្លះ​និយាយថា​សង្ស័យ​មាន​គេ​ធ្វើគ​ត​លោក​ដោយ​ដាក់​ថ្នាំ​បំពុល​។​នេះ​គ្រាន់តែ​ជាការ​សង្ស័យ​ទេ​លទ្ធផល​យ៉ាងណា​នោះ​សមត្ថកិច្ច​ស្រុក​ឧដុង្គ​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។ ប្រភព​បន្តថា ជំហាន​ដំបូង គេ​នៅ​មិន​កំណត់ថា ជា​ករណី​អ្វី​នោះទេ ខណៈដែល​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោ​ល​ស្យ​វិច័យ​យ៉ាង​យកចិត្តទុកដាក់ បំផុត ៕ ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​DSC01408 DSC01400 DSC01401

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya