ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ចោរ​ឆក់​ការ​បូ​បម្នាក់ នៅ​ខណ្ឌ​៧​មករា

ប៉ូលិស​ចាប់ចោរ​ឆក់​ការ​បូ​បម្នាក់ នៅ​ខណ្ឌ​៧​មករា

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៤៣០ សង្កាត់​ទួល​ទំ​ពួ​ង​២ ខណ្ឌ​ចំកា​មន​។​

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ជិះ​ម៉ូតូ ១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ភ្លាមៗ​។
​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​មានឈ្មោះ អេង វិចិត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៩B ផ្លូវ​លេខ​៤៥០ សង្កាត់​បឹងត្របែក ខណ្ឌចំការមន និង​មុខរបរ​មិន​ពិតប្រាកដ​។​
មុនពេល​ឈានដល់​ការឃាត់​ជនសង្ស័យ​ខាងលើនេះ គឺ កម្លាំង​របស់លោក កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ប្រទះឃើញ និង​មុខសញ្ញា​ចាស់ ដែល​ធ្វើ​សកម្មភាព ឆក់​ប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ក៏​ជិះ​តាម​ពីក្រោយ ដែល​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក់​ស្មាស ១​គ្រឿង មិន​ចាំ​ស្លាក់​លេខ បាន​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ម្ដុំ​គិរី​រម្យ ហើយក៏​ធ្វើដំណើរ​ចូលទៅ​ទឹកដី​ចំការមន ខណៈ​មក​ចំណុច​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំ​ពួ​ង​២ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់​តែ​មិនបាន​សម្រេច​ដោយ​ប្រទាញប្រទង់​ជាមួយ​ជនរងគ្រោះ ខណៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ដែល​តាម​ពីក្រោយ​ឃើញ​ធ្វើ​សកម្មភាព​ជាក់ស្ដែង ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ភ្លាមៗ ចំណែក​បក្សពួក​ម្នាក់ទៀត​ដែលជា​អ្នកបើក​ម៉ូតូ​ជិះ​គេចខ្លួន​យ៉ាង​តែម្ដង​៕
38152

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya