ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រមព្រៀងរួមរ័កសម្រេច៤ដង​ ចុងក្រោយម្តាយឃើញបង្ខំកូនស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួន

ព្រមព្រៀងរួមរ័កសម្រេច៤ដង​ ចុងក្រោយម្តាយឃើញបង្ខំកូនស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួន

បាត់ដំបងៈបុរសពោះម៉ាយប្រពន្ធរត់ចោលម្នាក់ត្រូវសមត្ថកិច្ចស្រុកបវេលឃាត់ខ្លួនកាល​ពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ បញ្ជូនមកស្នងការនគរបាលខេត្តនៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់តាមពាក្យបណ្តឹង របស់ស្ត្រីមេម៉ាយកូន៣ម្នាក់ពីរំលោភបានសម្រេចជាបន្តបន្ទាប់ចំនួន៤ដងតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ នៅផ្ទះខាងស្រី ស្ថិតនៅក្នុង ភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ។

លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាល ស្រុកបវេលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សា វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ប្រពន្ធរត់ចោលរស់នៅម្នាក់ឯង មុខរបរ កម្មករស៊ី ឈ្នួលគេតាមភូមិ មានទីលំនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ។ ចំណែកស្រ្តីមេម៉ាយប្តីស្លាប់មាន អាយុ ៣៣ឆ្នាំ មានកូនតូចៗ៣នាក់ក្នុងបន្ទុក មុខរបរ ធ្វើស្រែ រស់នៅភូមិ-ឃុំជាមួយគ្នាខាងលើ ។

លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយចោទថា បុរសពោះម៉ាយបានចាប់រំលោភខ្លួនជាបន្តបន្ទាប់ បានសម្រេច៤ដងរួចមក លោកបានឲ្យកម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការនគរបាលស្រុក ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាង បានសម្រេចចំនួន ៤ដង ពិតប្រាកដមែន ខណៈក្រោយពេល ផឹកស៊ីរួចនៅផ្ទះខាងស្រី ដោយបានព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំនោះទេ តែ ដោយម្តាយ និងបងប្អូនខាងស្រីបានឃើញ ក៏បានបង្ខំ ឲ្យនាងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ ដោយមិនបានទាមទារសំណងអ្វីឡើយ ។ ជនសង្ស័យ បានឆ្លើយទៀតថា ខណៈពេល រួមភេទជាមួយនាងម្តងៗ នាងបានចាប់ឱប និងឡើងជិះខ្លួនមុន ព្រមទាំងសរសើរថា ប្រដាប់បងធំទៀតផង។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ ក៏បានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការខេត្តនៅរសៀលថ្ងៃទី២៩ ខែសីហា និងបញ្ជូនបន្តទៅតុលាការខេត្តនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya