ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ទិ​ត ដា មាន​តំណែង​ខ្លាញ់ ២ ម្នាក់ឯង​ក្នុង​ស្ថាប័នគយ​…​ជំនាញ គាប​លុយ​ថៅកែៗ រោងចក្រ​កាត់ដេរ ? ​

ទិ​ត ដា មាន​តំណែង​ខ្លាញ់ ២ ម្នាក់ឯង​ក្នុង​ស្ថាប័នគយ​…​ជំនាញ គាប​លុយ​ថៅកែៗ រោងចក្រ​កាត់ដេរ ? ​

ភ្នំពេញ​៖​អ្នករកស៊ី​ក៏ដូចជា​មន្ត្រី​គយ​បាន​បាន​បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​ទីចាត់ការគយ​និង​រដ្ឋាករ​ម័​យ​កែទម្រង់​ក្រោម​ការដឹកនាំ​គ្រប់គ្រង របស់លោក​គន់​ញឺ​ម​មាន​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ទិ​ត ដា ដែល​កាន់តំណែង​ខ្លាញ់ ពាក់ព័ន្ធ​នឹង​លុយកាក់ ដល់​ទៅ​ពីរ​តំណែង​ម្នាក់ឯង​គឺ ៖ ទី​១- ជា​អនុប្រធាន អង្គភាព​សវនកម្ម​គ​យ និង​ទី​២- ជា​អនុប្រធាន ការិយាល័យ​នាំចូល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​ទោះបី​មាន​តួនាទី​ជា​អនុ​តែ​គយ​ឈ្មោះ​ទិ​ត​ដា​គឺជា​មនុស្ស ដែលមាន​ឥទ្ធិពល​។​
ប្រភព​ព​តិ​មាន​ពី​បុគ្គលិក​រោងចក្រ​ដេ​ល​រត់ការ​គយ​និយាយថា មាន​ថៅកែៗ រោងចក្រ​កាត់ដេរ​ប្រភេទ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន ត្រូវ​មន្ត្រី​គយ​មួយក្រុម ដឹកនាំ​ដោយ​ឈ្មោះ ទិ​ត ដា ដែលជា​អនុប្រធាន អង្គភាព​សវនកម្ម​គ​យ​ផង និង​ជា​អនុប្រធាន ការិយាល័យ​នាំចូល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផង គាប​ឲ្យ​បង់លុយ រាប់ម៉ឺន​ដុល្លារ  ជា​ថ្នូរ​និង​ការមិនធ្វើ​សវនកម្ម ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ ១០០% ទៅលើ​រោងចក្រ​ទាំងនោះ ។

​ប្រភពព័ត៌មាន​បាន​ចោទប្រកាន់ថា​ការ​ប្រ​ព្រិ​ត្ត​អំពើពុករលួយ របស់​ក្រុមមន្ត្រី​គយ​លោក ទិ​ត ដា ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព ឃុបឃិត​ជាមួយ​ថៅកែៗ រោងចក្រ​កាត់ដេរ​ខ្លះ ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​គ្រប់​ចំនួន ១០០%​ទេ​។ ដូចជា​ករណី រោងចក្រ​ធំៗ​ដែលមាន​កម្មករ – កម្មការិនី​ច្រើន ចាប់ពី​ចំនួន ៣, ០០០​នាក់ ទៅ ៥, ០០០​នាក់​ឡើងទៅ ដែល​ត្រូវ​ជាប់​បន្ទុក បង់ពន្ធ​ចំណូល​គយ​ពី ២០ ម៉ឺន​ដុល្លារ ទៅ​ជាង ៣០ ម៉ឺន​ដុល្លារ​នោះ គឺអាច​ចរចា​គ្នា​ជាមួយ អស់លោក​មន្ត្រី​គយ ទិ​ត ដា ដោយ​បង់​ត្រឹមតែ​ចំនួន​ពី ៧ ម៉ឺន​ដុល្លារ ទៅ​ជាង ១០​ម៉ឺន​ដុល្លារ​បាន​ហើយ​… ហើយ​បើ​រោងចក្រ​តូចៗ  មាន​កម្មករ – កម្មការិនី​ចាប់ពី ១,០០០​នាក់ ទៅ ២, ០០០​នាក់ ដែលជា​មធ្យម ត្រូវ​ជាប់​បន្ទុក​បង់ពន្ធ​គយ​ពី ៣ ម៉ឺន​ដុល្លារ ទៅ ៥ ម៉ឺន​ដុល្លារ ក៍​អាចអនុវត្ត ការទូទាត់​លុយកាក់ ឲ្យ​អស់​តិចជាង​នេះ​បានដែរ​… ឲ្យ​តែ​ភាគី​ថៅកែៗ រោងចក្រ​កាត់ដេរ ចេះ​សហការ ជួយ​សម្រួល ធ្វើ​ក្រដាស បង់​ចូល​ពន្ធគយ ឲ្យ​សមស្រប​តាមច្បាប់​..​។​.
ក្រៅពី​ក្រុម​គយ​នៃ​ការិយាល័យ​នាំចូល​របស់ លោក ទិ​ត ដា ក៏​ត្រូវគេ​ប្រាប់ថា គាត់​បាន និង​កំពុង​សប្បាយ កើប​ប្រមូល​លុយ​ទាំង​បាច់ៗ ពី​ការ​ស៊ី​ញ៉េ​លើ​ឯកសារ សុំ​នាំ​ទំនិញ​ចូល – នាំចេញ របស់​អ្នកវិនិយោគ រាប់រយ​ឯកសារ​ក្នុង ១​ថ្ងៃៗ​ផងដែរ​។  មន្ត្រីៗ​គយ​ទាំងនោះ បាន​តម្រូវ​ឲ្យ ក្រុម​អ្នក​រត់ការ​ឯកសារ ត្រូវ​បង់លុយ​ក្រោម​តុ ជូន​ពួកគេ​គ្រប់​ឯកសារ ទៅតាម​ឯកសារ​និ​មួយៗ និង​ទៅតាម​ឋានានុក្រម «​ទន្សោង​គោព្រៃ​… ធំ​ស៊ី​តាម​ធំ តូច​ស៊ី​តាម​តូច​» ដែល​ធ្វើ​ឲ្យ​លោក ទិ​ត ដា  មាន​ជីវភាព​ធូរធា រស់នៅ​វីឡា​ដ៍​ស្កឹមស្កៃ មាន​ដីធ្លី​ជាច្រើន​កន្លែង ជិះ​រថយន្ត​សុទ្ធតែ​សេរី​ទំនើបៗ តម្លៃ​រាប់សែន​ដុល្លារ ។
​អ្នករត់​ការ​គយ​ដែល​បានដឹង​រឿង​នោះ បាន​និយាយថា បើ​រាជរដ្ឋាភិបាល ពិត​ជាមាន​ឆន្ទៈ ចង់ដឹងថា រឿង​នោះ​ពិត​… ឬ​ក៍​មិន​ពិត​… ត្រឹម​កម្រិតណា​នោះ សូម​ចាត់​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ចុះ​ធ្វើការ​ស៊ើបអង្កេត ឬ​ឲ្យ​អង្គភាព សវនកម្ម​ឯករាជ្យ ត្រឹមត្រូវ​ណាមួយ ចុះទៅ​ធ្វើ​សវនកម្ម​ស្ងាត់ៗ ជាមួយ​ថៅកែៗ រោងចក្រ​កាត់​ដែរ មួយចំនួន​ទៅ ប្រាកដជា​នឹង​បានដឹង​… ។
​ទាំងនេះ​គឺជា​ការរាយការណ៍​ចោទប្រកាន់​ពី​បុគ្គ​លឹក​រោងចក្រ ការិយាល័យ​និពន្ធ​មាតុភូមិ​យើង ស​ង្ឃឺ​ម​ថា​នឹងមាន​ការបំភ្លឺ ពី​មន្ត្រី​គយ​ឈ្មោះ ទិ​ត ដា ជុះ​វិញ​ព័ត៌មាន​ខាងលើ ជាមិនខាន​.. ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya