ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោក សម រង្ស៊ី គ្រោង​ប្តឹង​អន្តរជាតិ រឿង​វៀតណាម​ប្រើ​អំពើហិង្សា លើ​ពលរដ្ឋ​និង​តំណាងរាស្ត្រ ​

លោក សម រង្ស៊ី គ្រោង​ប្តឹង​អន្តរជាតិ រឿង​វៀតណាម​ប្រើ​អំពើហិង្សា លើ​ពលរដ្ឋ​និង​តំណាងរាស្ត្រ ​

ភ្នំពេញ​៖ លោក សម រង្ស៊ី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋសភា នៅ​ថ្ងៃទី​២៩  មិថុនា ថា «​យើង​គិតគូរ​ប្តឹងទៅ​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​សូម​ធ្វើយ៉ាងណា​កុំ​ឲ្យ មាន​អំពើហិង្សា​មកលើ​ប្រជា ពលរដ្ឋ​ខ្មែរ ដែល​អត់​មាន​កំហុស​អី​ទាល់តែសោះ គ្រាន់តែ​ទៅ​ការពារ​បូរណភាព​ទឹក​កម្ពុជា ទៅ​លើកទឹកចិត្ត​ជន រងគ្រោះ​តាម​ព្រំដែន​។ ឃើញថា ប្រទេសជិតខាង​គេ​មាន​ឆន្ទៈ​វាតទី​យ៉ាងខ្លាំង ហើយ​យើង​ចង់​ឲ្យ​អាជ្ញាធរ​នៅ​ប្រ  ទេស​កម្ពុជា​យើង ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​កម្លាំង​គ្នា ដើម្បី​ទប់ទល់​កុំ​ឲ្យ​បរទេស​មើលងាយ​ខ្មែរ កុំ​ឲ្យ​បរ  ទេស​ធ្វើបាប​ខ្មែរ ហើយ​មក​លេប​ត្របាក់​ដីធ្លី របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​»​។​
​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ ២០១៥ បាននាំគ្នា​ទៅពិនិត្យ​បន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា ត្រង់ចំណុច​បង្គោលព្រំ​ដែន​លេខ​២០៣ ក្នុងភូមិ ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ហើយ​បាន​ឈានដល់​ការប៉ះទង្គិច​រង​ការ​វាយតប់​យ៉ាងខ្លាំង​ពី​សមត្ថកិច្ច និង​ប្រជា  ពលរដ្ឋ​វៀតណាម បណ្តាល​ឲ្យ​ព្រះសង្ឃ អ្នកតំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០​នាក់ បាន​រងរបួស  ធ្ងន់​ស្រាល​។​
​លោក សម រង្ស៊ី បាន​ថ្លែងបន្តថា លោក​ថ្កោលទោស​ជាខ្លាំង​ចំពោះ​អំពើហិង្សា​ដែល​វៀតណាម បាន​ប្រព្រឹត្ត​មក លើ​ពលរដ្ឋ និង តំណាងរាស្ត្រ​ខ្មែរ ដោយ​គ្រាន់តែ​ពួកគេ​ទៅ​មើល​កន្លែង​បោះបង្គោល​ព្រំដែន គួរ​ឲ្យ​សង្ស័យ​តែ ប៉ុណ្ណោះ​។​
​សកម្មភាព​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន​នៅ​ខេត្តស្វាយរៀង  ហើយ​បង្ក​ឲ្យ​មាន​អំពើហិង្សា បានធ្វើ​ឲ្យ​ភាគី​កម្ពុជា​រងរបួស ១០​នាក់ និង​វៀតណាម​របួស ៨​នាក់ ក្នុងនោះ​ប្រជា ពលរដ្ឋ​ខ្មែរ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ពេញចិត្ត​ជាខ្លាំង ហើយក៏​បានធ្វើការ​ថ្កោលទោស​ផងដែរ​៕image hqdefault

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya