ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ស្ទុះ​វាយ​អ្នកកាសែត ព្រោះ​ខឹង​ថតរូប គ្រោះថ្នាក់​ចរាចរ ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​វិញ​ទ្រោម​ខ្លួន ​

បុរស​ស្ទុះ​វាយ​អ្នកកាសែត ព្រោះ​ខឹង​ថតរូប គ្រោះថ្នាក់​ចរាចរ ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​វិញ​ទ្រោម​ខ្លួន ​

ភ្នំពេញ​៖ ហេតុការណ៍​វាយតប់​គ្នា​រវាង​បុរស​ចិត្ត​ស្លុយ​ព្រោះតែ​ជាតិ​សុរា ជាមួយ​ក្រុមអ្នកកាសែត និង ប្រជាពលរដ្ឋ បង្ក​ឲ្យ មាន​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ម៉ោង ១០ និង​៣០​នាទី​យប់​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត  តាម​បណ្តោយ​ផ្លូវ​២៨៩ ត្រង់​កន្លែង​សាងសង់​ស្ពាន​អាកាស​តិច​ណូ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​
​បុរស​ម្នាក់ ព្រោះ​ទឹក​ប្តូរ​និស្ស័យ​ចូល​ជ្រាប ពេញ​ប្រាណ បាន​ផ្ទុះ​កំហឹង​វាយតប់​ទៅលើ​អ្នកកាសែត​ជា ច្រើន​ដៃ ដោយ​ខឹង​អ្នកកាសែត​ចុះ​ថត​យក​រូបភាព​ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច តែ​ត្រូវ​ប្រជាពលរដ្ឋ និង​អ្នកកាសែត​ស្វាគមន៍​វិញ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន និង ស្វាង​ស្រវឹង​វិញ​ផងដែរ​។​
​នៅ​ម៉ោង​កើតហេតុ​នេះ មាន​រថយន្ត Lexus Rx300 ពណ៌​ខ្មៅ​មួយគ្រឿង​ធ្វើ  ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​បុក​ក្បាលស្ពាន​ចុះក្រោម​ដី​ថ្មី បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់ទៅ​។​
​លុះ​មួយសន្ទុះ​ក្រោយមក ក៏មាន​បុរស​ម្នាក់​ជិះ​រថយន្ត​មក Lexus RX330 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AD- 3839 ដែល​ស្រវឹង​ទ្រេត​ទៅហើយនោះ បាន​ចេញមក​តាំងខ្លួន​ជា​ក្លាហាន​មក​កាង​រថយន្ត​បង្កហេតុ (Lexus  RX300) ដោយបាន​ជេរ និង​ហាម​អ្នកកាសែត​ទាំងអស់ មិន​ឲ្យ​ថតរូប​ភាព​នោះទេ​។ មិន​ត្រឹមតែ​ហាម មិន​ឲ្យ​ថត  បុរស​មាឌ​ក្រអាញ​រូបនេះ បាន​ស្ទុះ​ទៅ​ក្របួច​កអាវ​អ្នកព័ត៌មាន ហើយ​វាយ​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស មាស និង​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត ព្រមទាំង​ចាប់យក​កាមេរ៉ា​បោក​ចោល​ធ្វើ​ឲ្យ​អ្នកឃើញ​ហេតុការណ៍​នៅ​ទី នោះ ព្រមទាំង​អ្នកកាសែត ខឹងសម្បា​យ៉ាងខ្លាំង​។​
​ដោយ​ទប់​កម្សួល​កំហឹង​នឹង​បុរស​ច្រឡោ​ម​ខាម​នេះ​មិនបាន ក្រុម​ប្រជាពលរដ្ឋ រួម​និង​អ្នកកាសែត ក៏បាន​ស្ទុះ​ទៅ​វាយ​តបត​វិញ​ម្នា​ក់មួយ​ដៃ មួយ​ជើង បណ្តាល​ឲ្យ​បុរស​សំដី​ខ្លា​បែក​មាត់ ឈាម​មុខ ហើយ​សម្តី ក៏​ប្រែជា​ជ្រាយ​ទន់​មកវិញ រីឯ​ជាតិ​សុរា​នៅក្នុង​ខ្លួន ក៏​ទំនង​រសាយ​ផងដែរ​។​
​ក្រោយ​ការប៉ះទង្គិច​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជន​ដែល​ជិះ​រថយន្ត​ទំនើប​នោះ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ទឹកល្អក់​ទី​១  ខណ្ឌទួលគោក ព្រោះ​បាន​វាយ​អ្នកកាសែត និង បោក​កាមេរ៉ា​ទៀតផង​៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya