ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » នៅ​ក្រុង​បាន​លុង ចោរ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង​វី​រ៉ា ​

នៅ​ក្រុង​បាន​លុង ចោរ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង​វី​រ៉ា ​

រតនគិរី​៖ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​។ ម្ចាស់​ហាង​ឈ្មោះ​វី​រ៉ា អាយុ​២៨​ឆ្នាំ ក្នុង​យប់​កើត ហេតុ​នេះដែរ ម្ចាស់​ហាង​ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​ដេក​ក្នុង​ហាង​នេះ​តែម្តង ស្រាប់តែ​ភ្ញាក់​ពី​ដំណេក បម្រុង​បើកហាង​លក់ដូរ ដូច​សព្វ ដង​ក៏​មានការ​ឆោឡោ​ថា បាត់​ទូរស័ព្ទ​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង ពី​ក្នុង​ទូរ​ដាក់តាំង​លក់ ។ ទូរស័ព្ទ​ស៊េរី​ទំនើប​ដែល​បាត់ នេះ​មាន​ចំនួន​១១​គ្រឿង ដែលមាន​តម្លៃ​ចាប់ពី​៦០០​ដុល្លារ ដល់​១០០០​ដុល្លារ (Iphone6)​។​
​ចោរលួច​នេះ​ប្រហែល​មានតែ​ម្នាក់ឯង​គត់ ដោយ​លួច​ឡើង​ដំបូល​ខាងលើ នៅផ្ទះ​ខាងក្រោយ​រួច​ហែក​ដំបូល ចូលក្នុង​ផ្ទះ​រើកកាយ​ក្នុង​ទូ​យក​ទូរស័ព្ទ​ល្អៗ ហើយ​ឡើងលើ​ដំបូល​ចុះ តាម​ខ្សែភ្លើង​រត់គេចខ្លួន​បាត់ ។ នៅ​ថ្ងៃទី​២៩ ខែមិថុនា នេះដែរ អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត កំពុង​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya