ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះ​វិបត្តិ​ក្នុង​គ្រួសារ​ ​

បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះ​វិបត្តិ​ក្នុង​គ្រួសារ​ ​

ស្វាយរៀង​៖ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ប្តី​មានឈ្មោះ ប្រាក់ មករា អាយុ ២០​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​។​

មុន​ថ្ងៃកើតហេតុ គឺ​ល្ងាច​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៥ ប្តី​របស់ខ្លួន បាន​ទៅ​ហូប​ការ​គេ នៅក្នុង​ភូមិ លុះ​ត្រឡប់មកវិញ ក៏​ហូបបាយ​ជាមួយ​ក្រុមគ្រួសារ​ជុំគ្នា នៅផ្ទះ​របស់ខ្លួន​។ ក្រោយមក​រូបគាត់​និង​ប្តី បាន​ឡើងទៅ​ផ្ទះ​រៀបចំ​កន្លែងដេក រួច​ក៏បាន​ប្រលែង​គ្នា ហើយ​ប្រពន្ធ​បាន​ប្រាប់ថា ៖ ខ្ញុំ​មិន​ស្រួលខ្លួន​ទេ ដោយ​ខ្លួន​មាន​ផ្ទៃពោះ​បី​ខែ​។ ប្តី របស់គាត់​បាន​និយាយថា អូន​ឯង មិន​ស្រលាញ់​បង​ទេ​។ ប្រពន្ធ បាន​ទៅ​និយាយថា បើ​មិន​ស្រឡាញ់ ការ​ជាមួយ​ធ្វើ​អ្វី​។ មួ​យស​ន្ទោះ​ក្រោយមក ប្តី​របស់គាត់ ក៏​ចុះពីលើផ្ទះ ហើយ​និយាយថា ទៅ​ដេក​នៅផ្ទះ​យាយ ប្រហែល​ម៉ោង ៧ ជាង​ទៅ ៨ ជាង ប្តី ក៏​ត្រឡប់មកផ្ទះ​វិញ ដេក​ធម្មតា​។ លុះ​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ  ប្តី​ក៏​ចុះ​ពី​ផ្ទះ​ខ្លួន ចំណែក​ម្តាយ បងប្អូន ខំ​ដើរ​ក តែ​រក​មិនឃើញ​។ ក្រោយមក​ម៉ោង ៦ ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៥ ក៏មាន​អ្នកភូមិ​ជាមួយ បាន​ប្រាប់ថា ប្តី​របស់គាត់ ចងក​សម្លាប់ខ្លួន​ក្រោម​ដើម​អាកាស្យា​ខាងក្រោយ​ផ្ទះ អ្នកភូមិ​ជាមួយ​ចំងាយ​ប្រហែល ៣០០ ម៉ែត្រ​។ រូបគាត់​និង​បងប្អូន បានមក​មើលឃើញ​ប្តី​ចងក​ស្លាប់​ទៅហើយ ដោយ​បន្សល់​ទុក្ខ​នូវ​សំបុត្រ​មួយច្បាប់​។ សំបុត្រ​នោះ​មាន​ខ្លឹមសារ​ថា បង​ស្រឡាញ់​អូន​ណាស់ សូម​អូន​រស់នៅ​ឲ្យ​មាន​សេចក្តីសុខ​៕11659446_402661409918955_759192024035164397_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya