ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ​៤​ឆ្នាំ ហូប​ផ្លែ​សៅ​ម៉ៅ​ស្លាក់​គ្រាប់​នៅ​បំពង់ក​ស្ទះខ្យល់​ស្លាប់​ ​

ក្មេងប្រុស​អាយុ​៤​ឆ្នាំ ហូប​ផ្លែ​សៅ​ម៉ៅ​ស្លាក់​គ្រាប់​នៅ​បំពង់ក​ស្ទះខ្យល់​ស្លាប់​ ​

រតនគិរី​៖ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ម្នា​ក់បាន​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ បន្ទាប់ពី​ហូប​ផ្លែ​សៅ​ម៉ៅ​ហើយ​បាន​ស្លាក់​គ្រាប់​នៅត្រង់​បំពង់ក​ស្ទះផ្លូវ​ដកដង្ហើម​មិន​រួច ។ ហេតុការណ៍​នេះ​បានកើត​ឡើង ស្ថិតនៅ​ក្នុងភូមិ​ឡូ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​ក្មេង​បុរសរងគ្រោះ​ឈ្មោះ នឿន ធារ៉ា អាយុ​៤​ឆ្នាំ រស់នៅ​ជាមួយ​ឪពុកម្តាយ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ​។ លោក កែម វិត អាយុ​៣២​ឆ្នាំ និង​អ្នកស្រី ប៉ាង ពឹ​ម អាយុ​២៦​ឆ្នាំ បាន​រៀបរាប់ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ពួកគាត់​ទាំងពីរ​នាក់​បានចេញ​ចំការ​បេះ​ផលដំណាំ​។ នៅពេលនោះ​ពួកគាត់​ក៏បាន​បេះ​ផ្លែ​សៅ​ម៉ៅ​មក​ផ្ទះ​ឲ្យ​កូន​២​នាក់​ហូប ឈ្មោះ នឿន ធារ៉ា ភេទ​ប្រុស អាយុ​៤​ឆ្នាំ និង​ឈ្មោះ នឿន ធា​រី ភេទ​ស្រី អាយុ​២​ឆ្នាំ ។ ខណៈដែល​ពួកគេ​កំពុងតែ​ហូប​នោះ​ស្រាប់តែ​កូនប្រុស​របស់លោក នឿន ធារ៉ា បាន​ស្លាក់​គ្រាប់​សៅ​ម៉ៅ​នៅត្រង់​បំពង់ក ឃើញ​ដូច្នេះ លោក​បាន​យកដៃ​រាវ​ចូលក្នុង​បំពង​ក ក៏​រក​មិនឃើញ​គ្រាប់​សៅ​ម៉ៅ​នោះទេ ទើប​ប្រញាប់ប្រញាល់​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល ពេលទៅដល់​ពាក់កណ្តាល​ផ្លូវ កូនប្រុស​របស់លោក​ក៏បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​តែម្តង ៕
11229551_402655009919595_2478371892955447087_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya