ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លួច​រត់​ចេញពី​មន្ទីរឃុំឃាំង​នៅ​ខេត្តបាត់ដំបង មក​នៅ​ភ្នំពេញ​ប៉ូលិស​ចាប់ខ្លួន​ ​

លួច​រត់​ចេញពី​មន្ទីរឃុំឃាំង​នៅ​ខេត្តបាត់ដំបង មក​នៅ​ភ្នំពេញ​ប៉ូលិស​ចាប់ខ្លួន​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ជនសង្ស័យ​ម្នាក់​បាន​យក ម៉ូតូ​របស់​ជនរងគ្រោះ​ពី​ខេត្តបាត់ដំបង​មក​ដូរ គ្រឿង​នៅ​ភ្នំពេញ ហើយ​ត្រឡប់​ទៅវិញ ត្រូវ​ម្ចាស់​ម៉ូតូ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​។ ប៉ុន្តែ​នៅពេល សមត្ថកិច្ច​ខេត្តបាត់ដំបង​កំពុង​សួរចម្លើយ ជនសង្ស័យ​៨​នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ គ្រឿងញៀន​ភ្លេច​ចាក់សោ​បន្ទប់​ឃុំឃាំង​នោះ ជនសង្ស័យ​ឆ្លៀតឱកាស​លួច​រត់ ចេញមក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​របស់​ម្តាយ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចាប់ខ្លួនបាន នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​។​
​ជនសង្ស័យ​មាន ឈ្មោះ​ឃឹម ផាន់​ធី​វីរៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់នៅ​ភូមិ សង្កាត់ ច្បារអំពៅ ខណ្ឌមានជ័យ បច្ចុប្បន្ន​ទៅធ្វើ​ការ​នៅ​ខេត្តបាត់ដំបង​។ ចំណែក​ជនរងគ្រោះ​ជាដើម​បណ្តឹង ឈ្មោះ​ជា ដា​ណេ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​គ្រួ​ពេទ្យ ស្នាក់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​
​នៅ​មុនពេល​កើតហេតុ គឺ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​៣០​ព្រឹក ជនរងគ្រោះ​បាន​ជួល​ជាងផ្សារដែក​ឈ្មោះ ច​ន មករា ឲ្យ​មក​លាបថ្នាំ​ប​ង្អូ​ច​ផ្ទះ​របស់គាត់ ពេលនោះ ជនសង្ស័យ​ខាងលើ និង​យុវជន​ម្នាក់ទៀត​មកជា​មួយ​ផង​។
​លុះដល់​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ពី​កូនស្រី​របស់គាត់ ម៉ាក​ហុងដា សេ ១២៤ សេរី​ឆ្នាំ​២០១៣ ពណ៍​ខ្មៅ​ពាក់ ស្លាក​លេខ បាត់ដំបង 1Q.5955 ដោយ​ប្រាប់ថា ទៅ​ទិញ​សាំង​យកមក​លាយថ្នាំ​ដើម្បី​លា​បប​ង្អូ​ច​។ ពេលនោះ ជនរងគ្រោះ​បាន​ឲ្យ​ម៉ូតូ​ទៅ​ជនសង្ស័យ ហើយក៏​ទៅ​បាត់​រហូត​។ ក្រោយពី​បាន​ម៉ូតូ​ហើយ រួប​គេ​បាន​ជិះ​មក​ភ្នំពេញ​បាត់​រហូត ហើយ​បាន​ដោះយក​គ្រឿង​ម៉ូតូ ទៅ​បញ្ចាំ​បាន​លុយ​ទៅ​ចាយវាយ​អស់ លុះដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៣​និង​៣០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ​ដដែល​នោះមក​ឲ្យ​ម្ចាស់​វិញ តែ​ដោយ​ម៉ូតូ​របស់គាត់​ខុស​ធាតុ​ដើម ទើប​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​តែម្តង​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya