ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចោរឆក់​៣​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ​

ប៉ូលិស​ចាប់​ចោរឆក់​៣​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង ៥៥​នាទី រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ជិត​សណ្ឋាគារ​ប្រេ​សឺ​ឌ​ង់ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​អ្នកជិះ​កង់ ម្នាក់​នៅលើ​ស្ពាន​អាកាស​៧​មករា ហើយ​ជិះ​ម៉ូតូ​រត់គេចខ្លួន​។​
​ជនសង្ស័យ ទី​1​ឈ្មោះ​ឆន វ​ណ្ណះ ហៅ​ណាក់ ភេទ​ប្រុស អាយុ​18​ឆ្នាំ ស្នាក់នៅ​ភូមិ​ចំពុះក្អែក​ឃុំ​ព្រែក​ថ្មី​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​ជនសង្ស័យ​ទី​២ ឈ្មោះ សុខ វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ របោះ​អង្កាញ់ សង្កា​ត​ព្រែក​ឯង ខណ្ឌ​ច្បា​អំពៅ មុខរបរ​នៅផ្ទះ​។ ជនសង្ស័យ​ទី​៣ ឈ្មោះ ធី តេង អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ របោះ​អង្កាញ់ សង្កា​ត​ព្រែក​ឯង ខណ្ឌ​ច្បា​អំពៅ មុខរបរ​មិន​ពិតប្រាកដ​។​
មុនពេល​កើតហេតុ ជនរងគ្រោះ​ម្នាក់​បាន​ជិះ​កង់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​នៅតាម​បណ្តោយ ២៦១​កែង​២៣០​លុះ​មក​កើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​មួយគ្រឿង ពាក់​លេខ ភ្នំពេញ 1N 3127 ធ្វើ​សកម្មភាព​ឆក់​ទួ​រ​ស័ព្ទ​ដៃ ប៉ុន្តែ​ដោយសារ​ពេលនោះ ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ ក៏បាន​នាំគ្នា​ស្រែកថា​ចោរៗ ស្រប​ជាមួយ​នោះ​កម្លាំង​ល្បាត​ពេលនោះ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២​បានមក ដល់ ក៏​ធ្វើ​សកម្មភាព​ដេញចាប់​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏បាន​រត់​ជិះ​គេចខ្លួន​រហូត​ទៅដល់​តា​ម​ផ្លូវ​កម្ពុជា​ក្រោម ទើប​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២​ចាប់បាន​តែម្តង​ស្រាប់តែ​ប្រទះឃើញ​ដាវ សាំ​ម៉ូ​រ៉ៃ​មួយ​ដើម​ទៀត​ដែល​ក្រុម​នេះ​បាន​លាក់ទុក​សម្រាប់ធ្វើ​សកម្មភាព ឆក់ និង​ប្លន់​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya