ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ហឹ​ង្សា​រវាង​សហគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក​និង​ប្រជាពលរដ្ឋ​របួសធ្ងន់​៣​នាក់ ​

ហឹ​ង្សា​រវាង​សហគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក​និង​ប្រជាពលរដ្ឋ​របួសធ្ងន់​៣​នាក់ ​

សៀមរាប​៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​នេះ​ករណី​អំពើ​ហឹ​ង្សា​រវាង​សហគមន៍ ដឹកជញ្ជូន​ភ្ញៀវ​ទេស ចរណ៍​ធម្មជាតិ​កំពង់​ភ្លុក​និង​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​មួយចំនួនទៀត​បាន​រង​របួសស្រាល​។​

​លោក នឹង នី មេឃុំ​កំពុង​ភ្លុក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​អំពើ​ហឹ​ង្សា​កើតឡើង​រវាង​សហគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក​ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ជាមួយ​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​ដែល​ដឹងថា មកពី តំបន់​ផ្សេងគ្នា​នោះបាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​មួយចំនួន ទៀត​បាន រងរបួស​ស្រាល​។

​លោក នឹង នី បាន​បន្តថា អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា​នេះ​ខណៈពេលដែល​សហគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក​កំពុង​រៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​ដោយមាន​ការចូលរួម​ពី​លោក ប៊ុន ថា​រិ​ទ្ធ អភិបាល រង ខេត្ត សៀមរាប នៅពេលនោះ​ក៍​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​បាន លើ​គ្នា មក​តវ៉ា ជំ ទាស់ មិន​ឲ្យ​បោះឆ្នោត​រហូតដល់​ទាស់សម្តីរ​គ្នា​កើត​អំពើ​ហឹ​ង្សា​។​

លោក​អះអាងថា ប្រជាពលរដ្ឋ​ទាំងនោះ​មួយចំនួនធំ​មិនមែនជា​ប្រជាពលរដ្ឋនៅក្នុង​ឃុំ របស់លោក ទេ​ជា​អ្នក​មកពី​តំបន់​ផ្សេង​។

​លោក ប៊ុន ថា​រិ​ទ្ធ អភិបាលរង​ខេត្តសៀមរាប​បាន​ប្រាប់ថា គឺ​ពិតជា​មានរឿង​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​មែន លោ​កថា​ដោយសារ​តែមាន​ស្ថាន​តឹងតែង ពេក​អាជ្ញាធរ សម្រេច​រំសាយ​ពិធី​សិន ប៉ុន្តែ​មិន​បោះបង់​ទេ​និង​ធ្វើ​នៅពេល​ក្រោយ​ទៀត​។

​លោក​អភិបាលរង​បាន​ពន្យល់ថា នេះ​ជាហេតុ​ការណ៍​ដ៍​គួរ​ឲ្យ​ចំឡែក​មួយ​កន្លងមក​មាន​តែ ប្រជា ពលរដ្ឋ​នៅក្នុង​ឃុំ​តែមួយ​ជំទាស់ តែ​ករណីនេះ​បែ​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​មក​ជំទាស់​ទៅវិញ ហាក់​ដូ​ជាមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្រាប់​រៀបចំ​ទុកជាមុន​។​លោក​បាន​បញ្ជាក់ថា រឿងនេះ អាជ្ញា ធរ​និង​ចុះ​សើ​ប​អ​ង្គេ​តរក​ការពិត​ដើម្បី មាន​វិធានការ​ដោះ ស្រាយ​ទៅ តាម​និតិ​វិធី​។

​សូមបញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​ថ្មីៗ​នេះ បានចេញ លិខិត​មួយច្បាប់ ជូន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ឯកឧត្តម គាត ឈន់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ឯក ឧ​ត្ត​ម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ឲ្យ​ចាត់វិធានការ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព ដាក់​បញ្ជរ​លក់​សំបុត្រ​ប្រមូល​កម្រៃ​ពី​ភ្ញៀវទេសចរ ពី​សំណាក់​ក្រុមហ៊ុន Sou Ching Port Invesment Co.Ltd និង​ក្រុមហ៊ុន Sea Pac Invesment Co.Ltd នៅតាម​ច្រក​នានា បណ្តោយ​បឹង​ទន្លេសាប ក្នុងភូមិ សាស្ត្រ​ខេត្តសៀមរាប លើកលែងតែ​តំបន់​ចុង​ឃ្នៀ​ស​។

​នៅក្នុង​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ប្រសិនបើ​ក្នុងករណី​ក្រុមហ៊ុន​មិន អនុ វត្ត​តាម​បទបញ្ជា ក្រុមហ៊ុន​នឹងត្រូវ​ប្រឈម​នឹង​ការ ដកហូត​គោលការណ៍​វិនិយោគ​ជាយថាហេតុ​។ ប៉ុន្តែ​ចាប់ពីពេលនោះ​មក​ទំនាស់​នៅតាម​សហ​គន៍​ទេសចរណ៍​នៅ​បឹង​ទន្លេសាប​មាន​ការកើត​ឡើងជា​បន្ត​បន្ទាប់​៕
11666085_754176281375438_460883674947593153_n 10563166_754176021375464_2257373494314862222_n 10610469_754176248042108_5230157272078720316_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya