ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ចោរប្លន់​៣​នាក់ ជា​មុខសញ្ញា​ប្លន់​ ​

ប៉ូលិស​ចាប់ខ្លួន​ចោរប្លន់​៣​នាក់ ជា​មុខសញ្ញា​ប្លន់​ ​

ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ទៅ នឹង​ករណី​ប្លន់​ទូ​មាស​ធ្វើ​សកម្មភាព​នៅ ស្រុក​ភ្នំក្រវាញ ហើយ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ផង​នោះ ។​
ជន សង្ស័យ​ឈ្មោះ យិន ស៊ីណា ហៅ​ស្មៀន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខេត្ដ​ព្រៃវែង លុះ​ឈាន ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ កម្លាំង នគរបាល​ឡោម​ព័ទ្ធចាប់​បក្ខពួករ​បស់ គេ​២​នាក់​ទៀត​ឈ្មោះ ឈុ​យ ប៉េ​ឡុ​ប ហៅ វែង ឬ​វីន និង​ឈ្មោះ ជា ទាវ ហៅ​ម៉ុក ខណៈ​ពួកគេ​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្រុមចោរប្លន់​ទាំងនេះ​បានធ្វើ​សកម្មភាព ប្លន់​វាយ​បំបែក​ទូ​មាស​ប្រមូល​អស់​ជិត ១០០​តម្លឹង នៅ​ផ្សារ​ភ្នំក្រវាញ​កាលពី រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣​កន្លង ទៅ ដែល​គ្រានោះ​សមត្ថកិច្ច​បានធ្វើការ ពូន​ស្ទាក់​ចាប់ខ្លួនបាន​ម្នាក់ និង​ជន​ពាក់ ព័ន្ធ​២​នាក់​ទៀត​យកទៅ​ដាក់គុក ទើប កម្លាំង​បន្ដ​ស៊ើបអង្កេត​តាមដាន​ដើម្បី ស្វែងរក​ចាប់ខ្លួន​ក្រុម​ពាក់ព័ន្ធ​ចំនួន​៣ នាក់​នេះ​បន្ថែមទៀត ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya