ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ បំ​បោង​ការចំណាយ​កិបកេង​ថវិកាជាតិ​ ​

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ បំ​បោង​ការចំណាយ​កិបកេង​ថវិកាជាតិ​ ​

ពោធិ៍សាត់​៖ នៅ​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ ដែលមាន​លោក ឡា​ច ផេង​លី ជា​ប្រធាន នៅក្នុង​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤ បានកើត​មាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​ដោយសារ​បញ្ហា​នេះ​អស់​មិនតិច ជាង​១០០​លាន​រៀល​ក្នុង​មួយឆ្នាំៗ​។
តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់​ចាប់តាំងពី​លោក ឡា​ច ផេង​លី បាន​ឡើង​ពី​ប្រធាន ការិយាល័យ ទៅជា​ប្រធាន​មន្ទីរ រឿងអាស្រូវ​ពុករលួយ​បានកើត​ឡើង​មាន​យ៉ាងច្រើន ជាក់ស្តែង​នៅ​ឆ្នាំ​២០១៣ លោ​កឡាច ផេង​លី និង​បក្សពួក​ដែលមាន​លោក​អ៊ុក រក្សា ជា​មន្ត្រី​គណនេយ្យ​និង​លោកស្រី អនុប្រធាន​មន្ទីរ ហ៊ុន សុផល បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រាក់​ចំណាយ​លើ​ការជួសជុល​ដំបូល​អគារ​មន្ទីរ វប្បធម៌​និង​កសាង​របង​សារៈមន្ទីរ​ខេត្តពោធិ៍សាត់ ដែល​តាម​ទូ​លេខ​នៃ​ការចំណាយ​ជាង​១០០​លាន​រៀល ស្មើ​និង​ជាង​៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​បើ​ពិនិត្យមើល​សមិទ្ធផល​គឺ​គេ​ចំណាយ​អស់យ៉ាង​ច្រើន​ត្រឹមតែ​៣០​លាន​រៀល​ប៉ុណ្ណោះ​។​
សំរាប់​ឆ្នាំ​២០១៤ លោ​កឡាច ផេង​លី និង​បក្សពួក​បាន​រួមដៃគ្នា កិបកេង​ថវិកា​លើ​ការចំណាយ​សាងសង់ ការិយាល័យ​វប្បធម៌​ស្រុក​វាលវែង អគារ​កម្ពស់​មួយ​ជាន់​ទំហំ​(៦​គុណ​១២) ដែល​គេ​ចំណាយ​ទឹកប្រាក់​ជាង ១០០​លាន​រៀល ស្មើ​និង​ជាង​៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​អគារ​នេះ​មកដល់​បច្ចុប្បន្ន​គឺ​ទើបតែ​សាងសង់​បាន​ប្រហែល​ត្រឹម ៧០​ភាគរយ ហើយ​គេ​និង​បន្ត​សាងសង់​បន្ថែម​នៅពេល​ខាងមុខ​ទៀត ដោយ​ប្រើ​ថវិកាជាតិ​បន្តទៀត ។ ចំពោះ ការសាងសង់​អគារ​ខាងលើ ត្រូវបាន​អ្នកជំនាញ​សំណង់​បាន​ឲ្យ​ដឹងថា អគារ​ដែល​គេ​ធ្វើ​នោះ ប្រសិនបើ​មិនមាន អំពើពុករលួយ គឺ​គេ​ប្រើ​ថវិកា​សាងសង់​ឲ្យ​រួច​ជា​ស្ថាពរ​អស់​ទឹកប្រាក់​យ៉ាងច្រើន​ត្រឹមតែ​១៥០០០​ដុល្លារ​តែ ប៉ុណ្ណោះ​។ តែ​ដោយមាន​អំពើពុករលួយ​អគារ​ខាងលើ នៅពេល​បញ្ចប់​ការសាងសង់ គឺ​គេ​ជឿជាក់ថា នឹង ចំណាយ​ថវិកាជាតិ​អស់យ៉ាង​តិច​ជិត​៣០០​លាន​រៀល នេះ​បើ​ការ​ប៉ុន​ប្រមាណ​។​
តាម​ប្រភព​បាន​ឲ្យ​ដឹងថា ការិយាល័យ​វប្បធម៌​ស្រុក​វាលវែង​បច្ចុប្បន្ន​គឺមាន​មន្ត្រី​បំរើការ​តែ​ម្នាក់​គត់ ប៉ុន្តែ​លោក ប្រធាន​មន្ទីរ ឡា​ច ផេង​លី លើ​គំរោង​សាងសង់​អគារ​ការិយាល័យ​នេះ មិនមែន​ក្នុង​បំណង​លើ​មុខមាត់​ឲ្យ​មន្ទីរ វប្បធម៌​ទេ គឺ​គាត់​ធ្វើឡើង​ដើម្បី​ការ​ចំណេញ​ពី​ការសាងសង់​។​
តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់​បច្ចុប្បន្ន​មាន​មន្ត្រី​បំរើកា​រងារ​ជាង​៣០​នាក់ និង មាន​អនុប្រធាន​មន្ទីរ​ចំនួន​៣​រូប ប៉ុន្តែ​ការងារ​សំខាន់ៗ​និង​ផលប្រយោជន៍​គឺ​ទទួល​បានតែ​លោក​ប្រធាន​មន្ទីរ​និង បក្សពួក​ដែលមាន​លោកស្រី​អនុប្រធាន​មន្ទីរ ហ៊ុន សុផល និង​មន្ត្រី​គណនេយ្យ​លោក អ៊ុក រក្សា តែប៉ុណ្ណោះ​។ ចំពោះ​មន្ត្រី​ផ្សេងៗ​ទៀត គឺប្រធាន​មន្ទីរ​មួយ​នេះ​មិនសូវ​យក​ភ្នែក​មើល​ទេ​។​
តាម​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក ឡា​ច ផេង​លី គឺ​បាន​កើតមានឡើង តាំងពី​រូបគាត់​នៅ​ជា​ប្រធានការិយាល័យ ដោយ​កាលណោះ​គាត់​ជា​អ្នកកាន់កាប់​លុយកាក់​របស់​មន្ទីរ ហើយ បន្ទាប់ពី​រូបគាត់ បាន​ឡើងជា​ប្រធាន​មន្ទីរ​រំលង​អនុប្រធាន​មន្ទីរ​នោះ រូបគាត់​បាន​ប្រឹងប្រែង​កិបកេង​ថវិកាជាតិ លើ​គ្រប់ជំពូក ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ហើយ​សំរាប់​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់​គឺ​នៅ​ឆ្នាំ​២០១៣ បាន ចំណាយ​ថវិកាជាតិ​អស់​ជាង​៤០០​លាន​រៀល ដោយ​ក្នុងនោះ​ការចំណាយ​លើ​បន្ទុក​បុគ្គលិក​អស់​ថវិកា​ត្រឹមតែ ជាង​១០០​លាន​រៀល និង​ឆ្នាំ​២០១៤ មន្ទីរ​មួយ​នេះ​បាន​ចំណាយ​ថវិកា​រហូតដល់​ខ្ទង់​៥០០​លាន​រៀល ក្នុងនោះ ការចំណាយ​លើ​បន្ទុក​បុគ្គលិក​ជាង​២០០​លាន​រៀល​។ ចំពោះ​ថវិកា​ដែល​ចំណាយ​ក្រៅពី​បន្ទុក​បុគ្គលិក​មួយ​ភាគ ធំ ត្រូវបាន​លោ​កឡាច ផេង​លី និង​បក្សពួក រួមគ្នា​កិបកេង​អស់​លើសពី​ពាក់កណ្តាល​នៃ​ទឹកប្រាក់​ខែ​មាន លើកលែងតែ​ថ្លៃ​ទឹក​និង​ភ្លើង​ប៉ុណ្ណោះ ដែល​គាត់​មិនអាច​កិបកេង​បាន​។
ចំណែក​លោក​ប្រធាន​មន្ទីរ​ឡា​ច ផេង​លី នៅពេលដែល​អ្នកសារព័ត៌មាន​សាកសួរ​ព័ត៌មាន​ខាងលើ បាន​ឆ្លើយថា គាត់​ធ្វើ​ត្រឹម​ត្រូវបាន​នីតិវិធី​និង​ការចំណាយ​ថវិកាជាតិ ចំពោះ​សាងសង់​អគារ​នៅ​ស្រុក​វាលវែង ដែលមាន​តម្លៃ​ខ្ពស់ គឺ​ដោយសារ​តំបន់​នោះ នៅ​ឆ្ងាយ​ពី​ខេត្ត​ត្រូវ​ចំណាយ​ប្រាក់​ដឹកជញ្ជូន​ច្រើន​។​
ចំណែក​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ម៉ៅ ធនិន បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​ខាងលើ​លោក​មិនទាន់ បាន​ជ្រាប​នោះទេ ប៉ុន្តែ​លោក​និង​ធ្វើការ​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ​។ ចំណែក​មន្ទីរ​នៅក្នុង​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ បាន​ទទូច​សុំ​ឲ្យ​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​លោក​អភិបាលខេត្ត ជួយ​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ឲ្យ​បាន​ស៊ីជម្រៅ​និង​រកឃើញ​ការពិត​ជាមិនខាន ដោយ​មន្ទីរ​ទាំងអស់នោះ បាន​អះអាងថា លោក​ប្រធាន​មន្ទីរ ឡា​ច ផេង​លី គឺជា​មនុស្ស​មាន​ជំនាញ​ខ្ពស់​ក្នុងការ​កិបកេង​ថវិកាជាតិ​និង ពូកែ​រាយការណ៍​កុហក​ណាស់ ដែល​ល្មមៗ​ដេញជើង​រូបគាត់​មិនទាន់​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya