ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ជម្លោះដីធ្លី​នៅ​ស្រុក​តំបែរ ជនជាតិ​ចិន​២​នាក់​រង​ការ​វាយ​ដុំ​មនុស្ស​៨​នាក់

ជម្លោះដីធ្លី​នៅ​ស្រុក​តំបែរ ជនជាតិ​ចិន​២​នាក់​រង​ការ​វាយ​ដុំ​មនុស្ស​៨​នាក់

​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​៣​នាក់​ក្នុងចំណោម​៨​នាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​យកទៅ​សួរនាំ ក្រោយពី​រង​ការ​ចោទថា បាន​វាយ​ដុំ​ទៅលើ​ជនជាតិ​ចិន​និង​អ្នកបកប្រែ បន្ទាប់ពី​មាន​ជម្លោះ​រឿង​ដីធ្លី ។​

​កាលពី​ថ្ងៃ​២៦​មិថុនា​២០១៥ នៅ​ចំណុច​ភូមិ​បុស្ស​ស្នោ ឃុំ ត្រពាំង​ព្រីង ស្រុក​តំបែរ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មួយ​បានកើត​ឡើង រវាង​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​៨​នាក់ បាន​វាយ​ទៅលើ​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​អ្នកបកប្រែ​ខ្មែរ​-​ចិន​ម្នាក់ ជា​​បុគ្គលិក​បស់​ក្រុមហ៊ុន​ចិន ហ្វា​ង សុង​ហុង វិនិយោគ​លើ​ដំណាំ​កសិកម្ម​បណ្តាលឱ្យ​រងរបួស​។

​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ឈ្មោះ សាន ឈី​វ​អ៊ុយ ប្រុស អាយុ​៣៥ ឆ្នាំ ត្រូវរបួស​ធ្ងន់ ត្រង់​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ពេលនេះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ក្រោយពី​ជម្លោះ​ហិង្សារ​បានកើត​ឡើង សមត្ថកិច្ច​​ក៍បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ បន្ទាប់មក​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ មកកាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​តំបែរ ដើម្បី​សាកសួរ​បំភ្លឺ​៕37913 d37911

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya