ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​សមាគម​នៃ​ជនពិការភ្នែក​កម្ពុជា​ម្នាក់ ត្រូវ​ឡាន​កិន​បែកក្បាល​ស្លាប់​

បុគ្គលិក​សមាគម​នៃ​ជនពិការភ្នែក​កម្ពុជា​ម្នាក់ ត្រូវ​ឡាន​កិន​បែកក្បាល​ស្លាប់​

​ភ្នំពេញ​៖ បុរស​ជា​បុគ្គលិក​សមាគម​នៃ​ជនពិការភ្នែក​កម្ពុជា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ខណៈ​ជិះ​ម៉ូតូ ត្រូវ​ឡាន​បែន​ដឹក​ដី​កៀរ​ហើយ​កិន​បែកក្បាល ។ ក្រោយ​បង្ក​អ្នកបើកបរ​ឡាន​ដឹក​ដី​បាន​បើក​រត់​គេចខ្លួនបាត់ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៦ មិថុនា ២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០-៦១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​
​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ថា​មានឈ្មោះ​សែន សុខុន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​បុគ្គលិក​សមាគម​នៃ​ជនពិការភ្នែក​ម្ពុ​ជា មាន​ទីលំនៅ​ភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-4124 ។​
​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ឡាន​បែន​ដឹក​ដី​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម បើកបរ​ទិសដៅ​ស្របគ្នា បាន​បើក​កៀរ​ហើយ​កិន​ជនរងគ្រោះ​បែកក្បាល​ស្លាប់​ភ្លាម​មួយ​រំពេច ។ ក្រោយ​បង្កឱ្យមាន​អ្នកស្លាប់​ហើយ​អ្នកបើក​ឡាន​បែន​ដឹក​ដី​នោះ​មិនបាន​ឈប់​ឡើយ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់តាម​ផ្លូវលំ​ទៅ​ទិស​ខាងជើង​បាត់ស្រមោល​ឈឹង ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា បើទោះជា​អ្នក​បើកឡាន​បង្ក​បើក​រត់​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​មិន​ព្រងើយកន្តើយ​ឡើយ ធ្វើយ៉ាងណា​នឹង​ខិតខំ​ស្រាវជ្រាវ​តាមរយៈ​សាក្សី​តាម​ឃាត់ខ្លួន​អ្នក​បើកឡាន​បង្ក​ឱ្យមក​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​សាង​ឱ្យខាងតែបាន ៕11651165_1451488925153782_527509611_n 11650529_1451488935153781_978656309_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya