ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ឪពុកចុង ចំណង់​ចាប់រំលោភ​កូនស្រី​វ័យ​១២​ឆ្នាំ ​

ប៉ូលិស​ចាប់ខ្លួន​ឪពុកចុង ចំណង់​ចាប់រំលោភ​កូនស្រី​វ័យ​១២​ឆ្នាំ ​

ភ្នំពេញ​៖ ការ​ស្រេក​ឃ្លាត​តណ្ហា​ដោយ​មិន​ខ្វល់​ពី​កូន​របស់ខ្លួន លទ្ធផល​ត្រូវ​អន្តរាយ ព្រោះតែ​សមត្ថកិច្ច​ចាប់ខ្លួន ខណ​:​ជនសង្ស័យ​បាន​រំលោភ​កូនស្រី​របស់ខ្លួន​វ័យ​១២​ឆ្នាំ ។​
ជនសង្ស័យ​ជា​ឪពុកចុង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ខ្នោះដៃ​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ​រថភ្លើង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​របស់​ក្មេងរងគ្រោះ​កាលពីរ​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃទី​០៨​ខែមិថុនា​ឆ្នាំ​២០១៥ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់រ​យះ​ពេល​ជាង​១០​ថ្ងៃ លុះ​មកដល់​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៣​និង​៣០​នាទី ទើប​ជនសង្ស័យ​បង្ហាញខ្លួន ពេលនោះ ក៍​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​ឃាត់​និង​នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ​តែម្ដងទៅ ។​
ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មា​ឈ្មោះ​អ៊ុង ពុទ្ធា ហៅ​ឌុល​ពុទ្ធា ឬ​ហៅ​ហើម អាយុ​៣០​ឆ្នាំ​និង​មាន​មុខរបរ​កម្មករ​ខ្វៃ​ជ្រូក ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ និង​ត្រូវជា​ឪពុកចុង​របស់​ក្មេងរងគ្រោះ ឈ្មោះ ស ម ន អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ​និង​ជា​សិស្ស​ហើយក៍​ត្រូវជា​កូនចុង​របស់​ជនសង្ស័យ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​រួមរស់​ជាមួយ​ម្ដាយបង្កើត​ឈ្មោះ​ហេង ចាន់ថា អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកបោក​គួ​ក​សំលៀកបំពាក់​តាម​ផ្ទះ​ក្នុងភូមិ​និង​ត្រូវជា​អ្នកប្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ៕
37852 d37851

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya