ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចោរលួច​ម៉ូតូ រត់​មិន​រួច​ត្រូវ​ម្ចាស់​តាម​ទាន់​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង ​

ចោរលួច​ម៉ូតូ រត់​មិន​រួច​ត្រូវ​ម្ចាស់​តាម​ទាន់​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥  បុរស​ម្នាក់​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង បន្ទាប់ពី​បុរស​ម្នាក់នេះ​សង្ស័យថា បានធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​បុរស​ម្នាក់​ដែល​ដាក់​ទុក ចោល ហើយ​ចូលទៅ​កាត់​ស្មៅ​ឲ្យ​គោ​ស៊ី ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។  នៅ​មុនពេល​កើតហេតុ បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ចត​ម៉ូតូ ចាក់សោ​.​ក​ទុកចោល ហើយ​ដើររក​កាត់​ស្មៅ​យកទៅ​ឲ្យ​សត្វ​គោ​ស៊ី ។ លុះ​មួយសន្ទុះ​ក្រោយមក បុរស​កាត់​ស្មៅ​នេះ​បាន​ក្រឡេក​ទៅ​មើល​ម៉ូតូ​របស់ខ្លួន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បានសម្រេច ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន ។ ពេលនោះ​ម្ចាស់​ម៉ូតូ​ក៏បាន​ធ្វើ​សកម្មភាព​ដេញតាម រហូត​ទៅដល់​ចំណុច​ផ្លូវ​លេខ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទើប​ម្ចាស់​ម៉ូតូ​តាម​ទាន់ ហើយ​ធាក់​ម៉ូតូ​ឲ្យ​ដួល ចាប់បាន​តែម្តង​។ ក្រោយមក​ពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នា​ក់មួយ​ជើង​រងរបួស​ទ្រមខ្លួន ទម្រាំ​សមត្ថកិច្ច​ខណ្ឌមានជ័យ​មកដល់ ហើយ​បញ្ជូន​ជនសង្ស័យ​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌដង្កោ​ដើម្បី​ដោះស្រាយ ៕ 44

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya