ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ដោះលែង​យុវជន​៤​នាក់ ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​តំបន់​អា​រ៉ែ​ង ​

ប៉ូលិស​ដោះលែង​យុវជន​៤​នាក់ ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​តំបន់​អា​រ៉ែ​ង ​

ភ្នំពេញ​៖ រហូតដល់​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​២៥​មិថុនា​នេះ អាជ្ញាធរ​ខណ្ឌចំការមន បាន​ដោះលែង​យុវជន ៤ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ពេល​ប្រមូលផ្តុំ នៅ​ជិត​រដ្ឋសភា ដើម្បី​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់ នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​។ យុវជន​ទាំង ៤ នាក់ ដែលមាន​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣ នាក់ និង​ម្នាក់​ជា​សកម្មជន​អង្គការ​អាដហុក ត្រូវបាន​ចាប់ខ្លួន កាលពី​ម៉ោង​ប្រមាណ ៨ និង ៤០ នាទី ព្រឹក​ថ្ងៃទី​២៥​មិថុនា​នេះ​។​

អាជ្ញាធរ​ខណ្ឌចំការមន បាន​តម្រូវ​ឲ្យ​យុវជន​ទាំងនោះ ផ្តិតមេដៃ​លើ​កិច្ចសន្យា ឈប់​ប្រមូលផ្តុំ​តវ៉ា នៅ​ទីសាធារណៈ ដោយ​គ្មាន​ការអនុញ្ញាត​តទៅទៀត​។ ក្នុងនោះ មាន​យុវជន ៣ នាក់ បាន​ព្រមព្រៀង​ផ្តិតមេដៃ​។ ប៉ុន្តែ​យុវជន​ម្នាក់ ជា​សកម្មជន​អង្គការសិទ្ធិមនុស្ស អាដហុក បាន​បដិសេធ មិន​ផ្តិតមេដៃ​ទេ ព្រោះ​រូបគេ មិនមែន​មក​ចូលរួម​តវ៉ា​ឡើយ តែ​ជា​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​ខណ្ឌចំការមន ក៏បាន​ទទួលស្គាល់ថា ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​អាដហុក ជាការ​ចាប់​ច្រ​លំ​។​

យុវជន​ទាំង ៤ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន​៖ ឌឹ​ម​គុណ​ឌី សន​ចាន់​តារា មាស​ហេង និង​ឌិ​ត សុធី ( សកម្មជន​អង្គការ អាដហុក )​។ យុវជន​ទាំង ៤ នាក់​នោះ ត្រូវបាន​អាជ្ញាធរ នាំខ្លួន ទៅកាន់​សាលាខណ្ឌ​ចំការមន ដើម្បី​សួរនាំ អំពី​ការប្រមូលផ្តុំ​តវ៉ា ដោយ​គ្មាន​ការអនុញ្ញាត​នោះ​៕
99

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya