ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ៦​នាក់ ​

ប៉េអឹម​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ៦​នាក់ ​

ភ្នំពេញ ៖ នា​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ បាន​បើក ប្រតិបត្តិការ ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៦​នាក់ នៅ​ប្លុក​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​ថ្នាំញៀន ចុះ​នួន​៤​កញ្ចប់ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ផងដែរ ។​
​ក្រោយ​ការចាប់ ខ្លួន ជនសង្ស័យ ទាំងនេះ និង​ម៉ូតូ ត្រូវបាន​ដឹក​ភ្លាមៗ ទៅ​សួរនាំ​បន្ត នៅ​ទីបញ្ជាការដ្ឋាន អាវុធហត្ថ​ក្រុង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ ដែល​មន្ត្រី អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​រួមមាន ១- ឈ្មោះ ប៉ុក រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២- ឈ្មោះ ផល ផានិត  ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ៣-​ឈ្មោះ យ៉ុ​ន យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៤- រៀម វិបុល អាយុ​២១​ឆ្នាំ និង ទី​៥- សុខ សេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​
​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន ក្រុង ក៏​ចុះបង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​មាន​ស្រី មាន​ប្រុស ចំនួន​១៣​នាក់ និង​ថ្នាំញៀន​មួយចំនួន​ផងដែរ នៅ​តំបន់​ត្រពាំង​ឈូក​នេះ​ផងដែរ​៕33 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya