ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿងអាស្រូវ​ពុករលួយ​នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ ​

ធ្លាយ​រឿងអាស្រូវ​ពុករលួយ​នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ ​

កំពង់ធំ​៖ រឿងអាស្រូវ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ នៅក្នុង​ឆ្នាំ​២០១៤ បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់ ថវិកា​មិនតិចជាង​២០០​លាន​រៀល ដែល​បញ្ហា​នេះ​គឺ​ប្រព្រឹត្តឡើង​ដោយ​លោក​ប្រធាន​មន្ទីរ ជា ជាតិ និង​អនុប្រធាន​មន្ទីរ​និង​បច្ចុប្បន្ន​ជា​ប្រធានស្តីទី​របស់​មន្ទីរ ឈ្មោះ អ៊ា​ប ឈុន​ស្រៀ​ង រួម​និង​បក្សពួក​មួយចំនួនទៀត​។​
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៤ មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ បាន​ចំណាយ​ថវិកាជាតិ​ក្នុង​ជំពូក​៦០ ៦១ ៦២ និង ៦៥ អស់​ថវិកា​សរុប​ជាង​៤០០​លាន​រៀល ប៉ុន្តែ​ថវិកា​ដែល​ចំណាយ​ទាំងនោះ មួយចំនួនធំ​ត្រូវបាន លោក ជា ជាតិ និង​លោក អ៊ា​ប ឈុន​ស្រៀ​ង រួមដៃគ្នា​កិបកេង​ប្រាក់​អស់​មិនតិចជាង​២០០​លាន​រៀល​។ ហើយ ថវិកា​ដែល​ប្រធាន​និង​អនុប្រធាន កិបកេង​ច្រើនជាងគេ​គឺ​ប្រាក់​សំរាប់​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ដែលមាន​ការចំណាយ​លើ​ខ្ទង់​នេះ អស់​រហូត​២០០​លាន​រៀល​។ ក្រៅពីនោះ​គឺមាន​ការ​កិបកេង​ការចំណាយ​នៅ ក្នុង​ជំពូក​៦០ ៦១ និង​៦២ ដែល​ការចំណាយ​ទាំង​៣​ជំពូក​នេះ មាន​ទឹកប្រាក់​ជិត​២០០​លាន​រៀល ប៉ុន្តែ​ការ ចំណាយ​ជាក់ស្តែង​អស់​ថវិកា មិន​ដល់​១០០​លាន​រៀល​ផង​។ ចំពោះ​ប្រាក់​ដែល​នៅសល់ ត្រូវបាន​លោក ជា ជាតិ និង​លោក អ៊ា​ប ឈុន​ស្រៀ​ង រួមដៃគ្នា​កិបកេង​អស់យ៉ាង​ច្រើន​។​
​ហើយ​អស់​រយៈ​ជាច្រើន​ខែ ខណៈពេល​លោក ជា ជាតិ មាន​ជំងឺ​ជា​ទំងន់​មិនអាច​បំពេញការងារ​បា​ន គឺ​តំណែង ជា​ប្រធានស្តីទី មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ បាន​ធ្លាក់​ទៅលើ​លោក អ៊ា​ប ឈុន​ស្រៀ​ង​តែម្តង​។ ក្រោយពី​ឡើង ជា​ប្រធានស្តីទី លោក​អ៊ា​ប ឈុន​ស្រៀ​ង ក៏បាន​រួម​ដៃ​ជាមួយ​មន្ត្រី​ក្នុង​មន្ទីរ​កិបកេង​ថវិកាជាតិ​តាម​ទម្លាប់ ចាស់​ដដែល ដោយ មិនបាន​ធ្វើ​ការកែ​ទំរង់​ទេ​។
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​អ៊ា​ប ឈុន​ស្រៀ​ង បាននិងកំពុង​ប្រឹង​រត់​ការណ៍​ដើម្បី​ឡើង​ធ្វើជា​ប្រធាន មន្ទីរ​ជំនួស​លោក ជា ជាតិ ដែលមាន​បញ្ហា​សុខភាព​និង​មាន​អាយុ​ជិត​ដល់​ចូលនិវត្តន៍​ផង​នោះ ក្នុង​បំណង​ងាយ ស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​។​
​បញ្ហា​ខាងលើ​គួរតែ ក្រសួង​សង្គមកិច្ច​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការណ៍​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ លុបបំបាត់​អំពើពុករលួយ​នៅក្នុង​មន្ទីរ​មួយ​នេះ​។ ព្រោះថា ការចំណាយ​ថវិកា​មួយចំនួន​របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត កំពង់ធំ គឺជា​ការចំណាយ​ខ្យល់​និង​ធ្វើឯកសារ​ខ្យល់ កុហក​ថ្នាក់ដឹកនាំ និង​ក្រុមអធិការកិច្ច​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya