ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​លូ បណ្តាល​ឲ្យ​ស្លាប់ ​

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​លូ បណ្តាល​ឲ្យ​ស្លាប់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ បុរស​ម្នាក់ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងស្ថានភាព ស្រវឹង​ជោគ ជ្រុល​ចង្កូត​ធ្លាក់ចូល លូ​បោក​ក្បាល និង​មាត់​លូ​ប្រះ​លលា​ដ៏ ស្លាប់​១​រំពេច ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរសរងគ្រោះ​មានឈ្មោះ ឆេង ឡុង អាយុ​ប្រហែលជា​៥០​ឆ្នាំ រស់នៅ​ភូមិ​ប៉ប្រក ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជីះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-5076 ។ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ស្ថានភាព​ស្រវឹងស្រា លុះដល់​ចំណុចកើតហេតុ ដោយ​រថយន្ត​ច្រើន​ស្ទះ​ចរាចរ ទើប​បុរសរងគ្រោះ​ប្រឹង​ជិះ ម៉ូតូ​សសៀៗ​មាត់​លូ​ដើម្បី រក​ច្រកចេញ​ឲ្យ​បាន​លឿន ដោយសារ​លូ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ មិនទាន់​ធ្វើ​គំរប​ក៏​ជ្រុល ចង្កូត​ធ្លាក់​ចូលក្នុង​លូ​រួច ហើយ​បោក​ក្បាល និង​មាត់​លូ​បណ្តាល ឲ្យ​ប្រះ​លលា​ដ៏ ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ​តែម្តង​៕
8 88

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya