ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មេ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ដាក់​កូនចៅ​ស្ទាក់​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកឈើ និង​ទំនិញ ​

មេ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ដាក់​កូនចៅ​ស្ទាក់​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកឈើ និង​ទំនិញ ​

កំពង់ឆ្នាំង​៖ ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា លោក មាស សុវណ្ណ បាន​នាំ​កូនចៅ​ប្រមាណ​ជិត​៣០​នាក់ ដែលជា​កូនចៅ ជំនិត​របស់ខ្លួន ដាក់​ទៅ​ឈរជើង​នៅតាម​គោលដៅ ដែលមាន​ស្រាប់ ទាំង​ជើង​ទឹក និង​ជើងគោក ក្នុង​ខេត្តកំពង់ឆ្នាំង ដោយសារតែ​គាត់ មិនបាន​ទុកចិត្ត ទៅលើ​មន្ត្រី​ដែលមាន​ស្រាប់ តាំងពី​យូរណាស់​មកហើយ​នោះ ហើយ​កូនចៅ​របស់លោក មាស សុវណ្ណ បាន​បញ្ចេញ សកម្មភាព​ដោយ មិន​ក្រែង​ញញើត ជម្រិត​ទារប្រាក់ និង​គម្រាមកំហែង ប្រជាពលរដ្ឋ ចាប់​ពិន័យ​ឬ​ដាក់គុក សូម្បីតែ ពួកគាត់​ដឹកអុស បន្តិចបន្តួច ឬ​ដឹក​ផល​អនុផល​ព្រៃឈើ​សម្រាប់​យកទៅ​សង់​លំនៅដ្ឋាន និង​ប្រើប្រាស់ នៅក្នុង​គ្រួសារ ។
​ប្រភពព័ត៌មាន​បានអោយ​ដឹងថា ក្រោយពី​ការប្តូរ និង​ផ្ទេរ​ភារកិច្ច មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង លោក មាស សុវណ្ណ អ​តី​តៈ​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ហើយ​បច្ចុប្បន្ន​ជា​មេបញ្ជាការ កង​រាជ​អាវុធ​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន នឹង​កំពុងតែ ដាក់ពង្រាយ​កូនចៅ របស់ខ្លួន នៅតាម​គោលដៅ ប្រមាណ​ជិត​៣០​នាក់ អោយទៅ​រកលុយ​ដើម្បី ចិញ្ចឹម​ដល់​អង្គ​ភា​ភាព​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹងថា ពួកគាត់​ដឹកអុស ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ជាពិសេស​លោក​មេបញ្ជាកា​រ​រង ស្រុក​ទឹកផុស ទារលុយ​ពី​គាត់ ក្នុង​១​គោយន្ត​កន្ត្រៃ ចំនួន​៨​ម៉ឺន​រៀល បើ​មិន​ដូច្នោះ​ទេ ពួកគេ​ចាប់យក​ទាំង​គោយន្ត និង​មនុស្ស ទៅ​កន្លែង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដាក់គុក មិនខានឡើយ ។
​ដោយឡែក​គោយន្ត ឬ​រទេះគោ​ដឹកឈើ សម្រាប់​យកទៅ​សង់ផ្ទះ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ទាំងនោះ ទារប្រាក់​ក្នុង​១ រទេះគោ​តំលៃ​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​។ សម្រាប់​ផ្លូវជាតិ​លេខ​៥ មន្ត្រី​អ​.​ហ បាន​កំពុង តែ​បញ្ចេញ សកម្មភាព ដោយ​ប្រើ​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ និង​រថយន្ត ម៉ែ​ក​សឺ​ដែ​ស ប្រដេញ ស្ទាក់ចាប់​រថយន្ត​ដឹកទំនិញ​គេចពន្ធ និង​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ ជម្រិត​ទារប្រាក់​ដោយ​គេ​អះអាង ថា យកមក​ផ្គត់ផ្គង់​ទៅដល់​អង្គភាព ។ ក្នុងករណីនេះ កុំថាឡើយ​រថយន្ត​ដឹកឈើ​ប្រណីត សូម្បីតែ រថយន្ត​ដឹកអុស និង​ដឹកទំនិញ​ផ្សេងៗ ជាពិសេស​ទំនិញគេចពន្ធ ក៏​ពួកគេ​ដេញ​ប្រមាញ់ ស្ទាក់ចាប់ ជម្រិត​ទារប្រាក់ ប្រសេចប្រសាច​ដូចជា​ប៉ូលីស ក្នុង​រឿងកុន​ចិន ដេញ​ប្រមាញ់​ចាប់​ឧក្រិដ្ឋជន​។​
​ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​នេះ លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង មិនអាច​ទំនាក់ទំនង​បាន ដោយ​លេខ​ទូរស័ព្ទ របស់លោក ជាប់រវល់​គ្រប់ពេលវេលា ។ ដោយឡែក​អភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក្នុងនាម​ជា​មេបញ្ជាការ កង​ឯ​ភាព​ខេត្ត បាន​ប្រាប់ អ្នកយក​ពត៌មាន  តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ថា លោក​បាន ទទួល​សេចក្តី រាយការណ៍ ជុំវិញ​ករណី​ហើយ ហើយ​ករណី​នោះ លោក​នឹង​ចាត់វិធានការ ដោយ ទំនាក់ទំនង ទៅ​មេបញ្ជាការ កងរាជអាវុធហត្ថ​ដើម្បី ទប់ស្កាត់​ពី​ករណី​ខាងលើនេះ អោយមាន​ប្រសិទ្ធិភាព ៕
11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya