ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​ឃាត់​មនុស្ស​២៧​នាក់​បន្តបន្ទាប់​ពីបទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ ​

ប៉ូលីស​ឃាត់​មនុស្ស​២៧​នាក់​បន្តបន្ទាប់​ពីបទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ ​

បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង នគរបាល​ក្រុង​សេរី​សោភ័ណ បាន​ប្រតិបត្តិការ​ប្រមាញ់​ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​ប្រុស​ស្រី ចំនួន​២៧​នាក់ រួមទាំង​វត្ថុតាង​មួយចំនួន នៅ​ម៉ោង​៩​និង​៣០ នាទី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ។​
​លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ​ថា សមត្ថកិច្ច​បាន​ឆែកឆេ និង​ធ្វើការ​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​៣​ថង​តូច ស្មើរ​នឹង​៣​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ បំពង់​កែវ​ទែ​ម៉ែត្រ​ចំនួន​៥ ដែកកេះ​កែឆ្នៃ​ជក់​គ្រឿងញៀន​ចំនួន​២០ បំពង់​ជក់​ចំនួន​៧ បំពង់​បឺត ចំនួន​១​ដុំ​ធំ កាបូបស្ពាយ​ពណ៌​លឿង​១ សំបក​ថង​សំរាប់​ច្រក​គ្រឿងញៀន​១​ដុំ ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ចំនួន​២​គ្រឿង ទូរស័ព្ទ​សំរាប់​ឆ្លើយឆ្លង​កំ​ម្ម៉​ង​ទិញ​គ្រឿងញៀន ចំនួន​២០​គ្រឿង​។​
​បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​សាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ទាំងអស់​ខាងលើនេះ រួមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕1480640_650806738387663_6467683827670941253_n 10351840_650806925054311_4381558607531298964_n 10989182_650806785054325_3068860507960015444_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya