ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ត្រពាំង​រួម​ភូមិ​មួយកន្លែង​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​

ត្រពាំង​រួម​ភូមិ​មួយកន្លែង​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​

កំពង់ស្ពឺ​៖  ត្រពាំង​រួម​ភូមិ​មួយកន្លែង​ត្រូវបាន​បុគ្គល​ម្នាក់​នៅក្នុង​ភូមិ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី​លួច​ធ្វើ​ប្លង់​ស្ងាត់ៗ​ហើយ​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​សង្ស័យ​អាជ្ញាធរ​ក្រុង​និង​ខេត្ត​ដេកលក់​អត់​ដឹង​គេ​ចាក់ដី​។​
ត្រពាំង​រួម​ភូមិ​ដែល​គេ​កំពុង​ចាក់ដី​រំលោភ​យក​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
បើតាម​សម្តី​របស់​លោកយាយ អ៊ិន ម៉ៅ​អាយុ​៨៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹងថា​ត្រពាំង​រួម​ភូមិ​ដែល​គេ​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ​មាន​ទំហំ​ជិត​១០​អារ​ហើយ​ត្រពាំង​នេះ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅក្នុង​ភូមិ​ទាំងមូល​ដើម្បី​ស្រោចស្រប់​ដំណាំ​ដាំ​ដុះ ការប្រើប្រាស់​ជាដើម​ហើយ​រហូតមក​ដល់ពេលនេះ​ស្រាប់តែ​ឈ្មោះ សំ យ៉ង់​ធ្វើការ​ចាក់ដី​លប់​ដើម្បី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅវិញ​បើទោះបីជា​អាជ្ញាធរ​ភូមិ​មិន​ស៊ី​ញ៉េ​ឲ្យ​ចាក់ដី​ក៏ដោយ​។​
​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​មានឈ្មោះ ប៊ូ វ​ណ្ណះ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ឈ្មោះ​តេង សុផល ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ ឈ្មោះ ស៊ូ ពៅ ភេទ​ស្រី​អាយុ​៥០​ឆ្នាំឈ្មោះ សៅ សុខា​ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ឈ្មោះ ហែម ចន្ថា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ ឈ្មោះ គង់ សារ៉េត ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ ឈ្មោះ ម៉ម សាង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ឈ្មោះ ប្រាក់ ថុ​ន ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ ឈ្មោះ​ចក់ សាន ភេទ​ប្រុស​អាយុ ៦៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើនេះ​និយាយ​ស្រដៀង​គ្នា​ថា​ត្រពាំង​រួម​ភូមិ​ដែល​គេ​ឃុបឃិត​គ្នា​ចាក់ដី​រំលោភ​យក​នេះ​គឺ​ពួកគាត់​បានដឹង​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​ហើយ​ពួកគាត់​នាំគ្នា​ប្រើប្រាស់​ត្រពាំង​មួយ​នេះ​ជា​រៀង​រហូតមក​។​
ប្រភព​បាន​បន្តទៀតថា​ដោយ​ត្រពាំង​នោះ​នៅ​ទល់មុខ​ផ្ទះ​របស់​ឈ្មោះ សំ យ៉ង់​ហើយក៏​លោក​ជុំ ជឿ​ង​អតីត​មេភូមិ​(​មេភូមិ​ចាស់​)​បាន​ឲ្យ​ជួយ​មើល​ការខុសត្រូវ​ខ្លាច​ក្មេងៗ​ទៅលេង​ទឹក​លង់ ឬ​ខ្លាច​សត្វ​គោ ក្របី ឆ្កែ លង់​នោះ​ក៏​ឲ្យ​ជួយ​មើល​ដឹងអី​ស្រាប់តែ​នៅក្នុង​ឆ្នាំ​២០០៥ ឈ្មោះ សំ យ៉ង់​បានធ្វើ​របង​ព​ទ្ធ័​ប៉ុន្តែ​ត្រូវបាន​ពួកគាត់​តវ៉ា​ក៏​ស្ងាត់​វិញ​ទៅ​។​ប្រភព​បន្តថា​លុះដល់​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០០៧ ឈ្មោះ សំ យ៉ង់ បាន​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់ដី​ចំនួន​៣​ឡាន​ត្រូវ​ពួកគាត់​នាំគ្នា​ឃាត់​ទៀត​ក៏​ឈប់​។​មិនទាន់​ទាំង​បាន​មួយឆ្នាំ​ស្រួលបួល​ផង​នៅក្នុង​ថ្ងៃទី ២​ខែ​កុ​ម្ភះ ឆ្នាំ​២០០៨​ឈ្មោះ សំ យ៉ង់​បាន​ឲ្យ​រថយន្ត​ដឹក​ដី​ចាក់​ទៀត​ត្រូវ​ពួកគាត់​រារាំង​រហូត​ហើយ​ពួក​គាត​បាន​ទៅប្តឹង​ចាប់ពី​ឃុំ  ស្រុក ខេត្ត​ក៏​គ្មាន​ដំណោះស្រាយ​ដែល​។​
ប្រភព​បាន​បន្តទៀតថា​ស្រាប់តែ​នៅក្នុង​ឆ្នាំ​២០១០​ឈ្មោះ សំ យ៉ង់​មាន​ប្លង់​កាន់កាប់​លក្ខ​ណះ​ជា​ប្រព​ន្ឋ័​ទៅវិញ​ដែល​មិនដឹងថា​លួច​ឃុបឃិត​ធ្វើ​ជាមួយ​អ្នកណា ហើយ​អ្នកណា​អ្នកចេញ​ឲ្យ​នោះ​។​លុះ​រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥​ឈ្មោះ សំ យ៉ង់​បាន​ហៅ​រថយន្ត​ដឹក​ដី​មកចាក់​លុប​ត្រពាំង​នេះ​ដោយ​មិន​ខ្លាចញញើត​អ្នកណា​សោះ ដោយ​ឈ្មោះ សំ យ៉ង់​និយាយថា​គេ​មិន​ខ្លាច​អ្នកណា​ឡើយ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អី​គេ​ឡើយ បើ​គេ​ចាក់ដី​លុប​ត្រពាំង​រួម​ភូមិ​នេះ​មិនបាន​សម្រេច​ទេ​គេ​សុខចិត្ត​ដើ​ចេញពី​កន្លែង​រស់នៅ​រាល់ថ្ងៃនេះ​គឺ​គ្នា​ខ្នង​របស់គេ​ធំៗ​ណាស់​ចាំ​ជួយ​នៅ​ពីក្រោយ​ខ្នង​។​
តាម​សម្តី​របស់​ឈ្មោះ សំ យ៉ង់​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា​ត្រពាំង​ដែល​គាត់​ហ៊ាន​ចាក់ដី​លុប​នេះ​គឺ​មេភូមិ​ចាស់​ឈ្មោះ​ជុំ ជឿ​ង​ឲ្យ​គាត់​កាន់កាប់​មើលថែទាំ​ហើយ​មាន​ទាំង​អែកសា​និង​ប្លង់​ទៀត​។​ពេលដែល​អ្នកយកព័ត៌មាន​សុំ​ថតចំលង​ប្លង់ដី​នោះ​ត្រូវ​ឈ្មោះ​សំ យ៉ង់​មិន​ឲ្យ​ថត​នោះទេ​។​
បើតាម​សម្តី​របស់លោក ប៊ិច សុង មេភូមិ​រំលោង បាន​និយាយ​ឲ្យ​ដឹងថា​លោក​មិនបាន​ស៊ី​ញ៉េ​ឲ្យ​ឈ្មោះ សំ យ៉ង់​ចាក់ដី​លុប​ត្រពាំង​រួម​ភូមិ​នោះទេ​ពីព្រោះ​វា​ជា​ត្រពាំង​រួម​ភូមិ​របស់​ប្រជាពលរដ្ឋ​តាំង​អស់​គ្នា​សំរាប់​ប្រើប្រាស់​។​
លោក ញឹក អ៊ុច ចៅសង្កាត់​សុ​ព័រ​ទេព​បាន​មានប្រសាសន៍ថា​ត្រពាំង​ខាងលើ​ដែល​ឈ្មោះ សំ យ៉ង់​ចាក់ដី​លុប​នោះ​ពិតជា​ត្រពាំង​រួម​ភូមិ​ពិ​ប្រាកដ​មែនហើយ​កាលដែល​គាត់​ស៊ី​ញ៉េ​ឲ្យ​ចាក់ដី​នេះ​គឺ​ឈ្មោះ សំ យ៉ង់​មាន​ប្លង់ដី​លក្ខ​ណះ​ជា​ប្រព​ន្ធ័​ដែល​ចេញ​នៅ​ឆ្នាំ​២០១០​នោះ​ហើយ​រឿង​អ្នកណា​ដោះដូរ​ជាមួយ​អ្នកណា​នោះ​រូបលោក​មិនបាន​ដឹង​ទេ​។​
ប្រជាពលរដ្ឋ​បាន​និយាយថា​សង្ស័យ​ឈ្មោះ សំ យ៉ង​ដែលមាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ក្រាស់​នោះបាន​ឃុបឃិត​ជាមួយ​លោក ស្រី​អភិបាលក្រុង និង​លោក អភិបាលខេត្ត​ថ្មី​ហើយ​បានជា​ហ៊ាន​ចាក់ដី​លុប​ត្រពាំង​រួម​ភូមិ​បែបនេះ​មិនមាន​អ្នកណា​ហ៊ាន​ទៅ​ក្បែរ​នោះ​។​
​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​រស់នៅក្នុង​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​ពាក់ព័ន្ធ​ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តាជួយ​ពិនិត្យមើល​ទង្វើ​របស់ លោក ចៅសង្កាត់ លោកស្រី​អភិបាលក្រុង និង​លោក អភិបាលខេត្ត​ថ្មី​ដែល​បាន​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​ត្រពាំង​រួម​ភូមិ​ដែល​ប្រជាជន​ប្រើប្រាស់​តាំងពី​យូរលង់​មកហើយ​នោះ​។​
ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ទាំងអស់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ទុក​ត្រពាំងទឹក​នេះ​ជា​សម្បត្តិ​សា​ធា​រណះ​របស់​ភូមិ​។​
ប្រជាពលរដ្ឋ​មានបំណង​ទុក​ចាក់ដី​លុប​បំពេញ​ធ្វើជា សាលា​ប្រជុំ​ភូមិ​និង​សំរាប់​ទុក​ធ្វើជា​កន្លែង​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​ក្នុងភូមិ​។​
ហើយក៏​សូម​សំណូមពរ​ដល់គ​ណះ​ក​ម្មា​ធិ​ការដោះស្រាយ​វិវាទ​ដីធ្លី​ជួយ​ចុះ​ពិនិត្យ​ផង​ទាន​៕
​ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​DSC01248 DSC01253

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya