ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ចោរលួច​ម៉ូតូ​សន្តិសុខ​ផ្សារ​សូរិយា ពេល​សមត្ថកិច្ច​ចាប់បាន​ឆែកឆេរ​ឃើញ​ថ្នាំញៀន​៥​កញ្ចប់​ ​

ចោរលួច​ម៉ូតូ​សន្តិសុខ​ផ្សារ​សូរិយា ពេល​សមត្ថកិច្ច​ចាប់បាន​ឆែកឆេរ​ឃើញ​ថ្នាំញៀន​៥​កញ្ចប់​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ប្លុក​ផ្លូវលំ​លេខ​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។ ជនសង្ស័យ​ឈ្មោះ ជីវ ណារិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មុខសញ្ញា​ចោរលួច​ដែល​ទើបតែ​ចេញពី​គុក ស្នាក់​នៅផ្ទះ​លេខ​៥ED ផ្លូវ​៦៧ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។ ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ អ៊ុំ ផល្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​សន្តិសុខ​ផ្សារ​សូរិយា​។​
ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា លួច​ម៉ូតូ ហើយ​ទើបតែ​ចេញ​មកពី​មន្ទីរឃុំឃាំង​ថ្មីៗ​មិន​រាងចាល បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​សន្តិសុខ​ដែល​យាម​នៅ​ផ្សារ​សូរិយា​បាន សម្រេច​ហើយ ក៏​យកទៅ​បញ្ចាំ​លេងល្បែង​បាញ់​ត្រី​អស់​លុយ ពេល​សមត្ថកិច្ច​រកឃើញ ចាប់​ក្របួច​ជាប់​ឆែកឆេរ​ឃើញ​ថ្នាំញៀន​៥​កញ្ចប់​។​
​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​មក​ទុក​អែប​នៅ​ផ្សារ​ទំនើប​សូរិយា រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ជនរងគ្រោះ​ក៏បាន​ទៅបាន​ទៅ​ដេក លង​លក់ ពេលនោះ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច រួច​រត់គេចខ្លួន​បាន​ស្រមោល ។ លុះ​ពេល​ជនរងគ្រោះ​ភ្ញាក់​ពី​ដំណេក រក​ម៉ូតូ​មិនឃើញ ក៏​មក​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​តាមរក​តែម្តង​៕
IMG-20150620-WA0234 IMG-20150620-WA0229

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya