ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២០​មិថុនា ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​៦​នាក់​ ​

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២០​មិថុនា ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​៦​នាក់​ ​

ភ្នំពេញ​: នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៦​លើក យប់ ៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) របួសធ្ងន់ ៣​នាក់ (​ប្រុស​) របួសស្រាល ៣​នាក់ (​ប្រុស​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង និង​ថ្មើរជើង​ម្នាក់ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ១​លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង ១​លើក មិន​គោរព​សិទ្ធ ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក បត់​គ្រោះថ្នាក់ ១​លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ ១​លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន ៥​នាក់ (​យប់ ៣​នាក់​)​។​

រថយន្ត​ពិន័យ​សរុប​ចំនួន ៦៦០​គ្រឿង (​រថយន្ត​ធំ ២១៧​គ្រឿង​) ស្មើនឹង ៦៨៥​ករណី ករណី​ល្មើស​ក្រដាស​ស្នាម​មាន ៤១៩​គ្រឿង ស្មើនឹង​៤២៨​ករណី​
​ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៤១​គ្រឿង ស្មើនឹង ២៥៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១៣៨​គ្រឿង​។​

សូមបញ្ជាក់ថា រយៈពេល​៨​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​២០​ខែមិថុនា​នេះ អ្នកស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​មាន​៤០​នាក់ និង​របួស​១១១​នាក់​៕10401995_1427802887513696_2058440270031716618_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya