ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ឡាន​ហាយ​ឡេ​ន​ឌ័​រ​និង​អ្នកបើក សង្ស័យ​រឿង​ករណី​ប្លន់ ​

ប៉ូលិស​ឃាត់​ឡាន​ហាយ​ឡេ​ន​ឌ័​រ​និង​អ្នកបើក សង្ស័យ​រឿង​ករណី​ប្លន់ ​

មណ្ឌលគិរី ៖ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ មេបញ្ជាការរង​អាវុធហត្ថ ខេត្ដ​មណ្ឌលគិរី លោក​ភោគ ចាន់​ធី បាន ប្រាប់​ឱ្យដឹងថា ករណី​ប្លន់​កាលពី​យប់មិញ  នៅ​ស្រុក​ពេ​ជ្រា​ដា កម្លាំង​សមត្ថកិច្ច​របស់ លោក បាន​ឃាត់​រថយន្ដ ហាយ​ឡេ​ន​ឌ័​រ រួមជាមួយ​អ្នកបើកបរ នៅ​ស្រុក​កោះ​ញែក សង្ស័យ​ពាក់ព័ន្ធ​និង សកម្មភាព​ប្លន់​ខាងលើនេះ ប៉ុន្ដែ​អ្នកបើក រថយន្ដ​មិនទាន់​សារភាព​នៅឡើយ​ទេ ។​
​មុនពេល​កើតហេតុ មាន​គេ​ឃើញ​រថយន្ដ ហាយ​ឡេ​ន​ឌ័​រ បើក​ចុះឡើងៗ នៅមុខ​ផ្ទះ​ជន រងគ្រោះ លុះ​យប់​ឡើង ក៏​កើតមាន​ករណី​ប្លន់​តែម្ដង ។​
​ករណី​ប្លន់​ប្រដាប់អាវុធ​នៅ ស្រុក​ពេជ្រ​ដា ក្រុមចោរប្លន់​មាន​គ្នា​៧​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK និង​កាំភ្លើងខ្លី , ដោយ​ភ្លាមៗ​បន្ទាប់ ពី​កើតហេតុ​លោក​ស្នងការរង សូ សុវណ្ណ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ និង​អន្តរាគមន៍​នៅ​កន្លែង​កើត​ហ​តុ និង​ដាក់​កម្លាំង​តាម​ប្រមាញ់​ក្រុមចោរ​។​
​តាម​សាក្សី​ប្រាប់​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះ ស្លៀកពាក់​បិទមុខ ដូច​និ​ន​ចារ ជិះ​មក​ចត​ឡាន​នៅ​ឆ្ងាយ ហើយ​ទំនង​ឡាន​ម៉ាក Highlander ពណ៌​ស ហើយ​ដើរចូល​បាញ់​៤-៥​គ្រាប់ ម្ចាស់ផ្ទះ​រងរបួស និង​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ដូចជា​៖
១. កងដៃ ចំនួន​១
២. ខ្សែដៃ ចំនួន​១
៣. ខ្សែក ចំនួន​២ (​សរុប​២​តម្លឹង​)
៤. ទូរស័ព្ទ iPhone 6 និង កាត​ទូរស័ព្ទ​មួយចំនួន​។​
​មុនដំបូង​ក្រុមចោរ​ប្រដាប់អាវុធ បាន​បើកឡាន​មក​ឈប់​នៅ​ពីមុខ​ផ្ទះ​ហើយ បក្ខពួក​ចោរ​បាន​ចូលទៅ ចាប់​ម្ចាស់​ជាច្រើន​នាក់​ចង ហើយ​ប្រមូលយក​ទ្រព្យ​អស់ ទើប​នាំគ្នា​រត់​ចូល​ឡាន​វិញ ដោយ​មុន​បើក​ចេញ​ពួកវា​ក៏​បាញ់រះ ចូល​ផ្ទះ​ជនរងគ្រោះ​៤-៥​គ្រាប់ តែ​មិន​បណ្ដាល​ឲ្យ​ត្រូវ​ម្ចាស់ផ្ទះ​នោះទេ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ប្រដេញ​រក ព្រោះ​ផ្ទះ​ជនរងគ្រោះ​នៅតាម​បណ្ដោយ​ផ្លូវ​ពី​ខេត្ត ទៅ​ស្រុក​កោះ​ញែក មិនមាន​ផ្លូវ​ច្រើន​សំរាប់​គេច​នោះទេ​៕
11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya