ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​

ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​

ភ្នំពេញ​៖​អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ លោក​ទៀង ច័ន្ទ​សារ បាន​និយាយថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជា​ជា​ពលរដ្ឋ​កន្លងមក កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ណ​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​ប្រើប្រាស់​នូវ​វិធានការ​ជំនាញ ដោយ​កំណត់​អត្តសញ្ញាណ នឹង​ពេលវេលា​ធ្វើ​សកម្មភាព ឈានដល់​ការបង្ក្រាប​ជាក់ស្តែង​រួមទាំង​វត្ថុតាង​

​ក្នុងពេល​បង្ក្រាប​មុខសញ្ញា​ទី​1​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​សង្កាត់​ឬ​ស្សី​កែវ ឈ្មោះ​ឡៃ សំអឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​មុខសញ្ញា​ទី​2 បង្ក្រាបបាន​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ឈ្មោះ​យឿន ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។​

​បើតាម​សមត្ថកិច្ច យុវជន​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​២ ចាប់​ឃាត់ខ្លួន​ខណៈ​យុវជន​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រ​អំពើ​ហឹ​ង្សា​រ​ដោយ​ចេតនា​ដែលមាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥,០២,២០១១ ដោយ​យុវជន​រូបនេះ​បាន​រត់គេចខ្លួន​បាត់រ​យះ​ពេល​យ៉ាងយូរ​លុះ​មកដល់​វេលាយប់​ម៉ោង​ប្រមាណ​ជា​០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃ​២០​មិថុនា ២០១៥ សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ​ស្ថិតនៅ​ចំណុច​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ក៍​បានធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្ដិ៍នគរបាល​ច្រាំង​ចំរេះ​២​តែម្ដង ។​

​សមត្ថកិច្ច​បាន​ប្រាប់ថា​ជនសង្ស័យ​ខាងលើ​ដែលមាន​ដីការ​បង្គាប់​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ចាប់ខ្លួន​ដោយបាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រ​ដោយ​ចេតនា​នោះ​មានឈ្មោះ​យឿន ស៊ី​ដេ​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៦​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​យឿន ស៊ី​ដេ​ត​ដែល​បាន​ជាប់​ពាក់​និង​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រ​ដោយ​ចេតនា​បាននិងកំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​នៅឡើយ​ទេ ៕
d37261

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya