ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ១៩ ខែមិថុនា ឆ្នាំ​២០១៥ សម្លាប់​មនុស្ស ចំនួន​៤​នាក់ របួសធ្ងន់​ស្រាល​១២​នាក់ ​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ១៩ ខែមិថុនា ឆ្នាំ​២០១៥ សម្លាប់​មនុស្ស ចំនួន​៤​នាក់ របួសធ្ងន់​ស្រាល​១២​នាក់ ​

ភ្នំពេញ​៖ យោងទៅតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បង្ហាញថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​៩​លើក យប់​៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៩​នាក់​(​ស្រី​២​នាក់​) ស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៦ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​,​យាន​ផ្សេងៗ​២​គ្រឿង​និង​ស្មើរ​ជើង​ម្នាក់ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៧​លើក​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធ​១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១៥​នាក់​(​យប់​៥​នាក់​)​។​

​រថយន្ត​ពិន័យ​សរុប​ចំនួន ១០១៩ គ្រឿង​(​រថយន្ត​ធំ​៣៩៣​គ្រឿង​)​ស្មើ​និង​១០១៩​ករណី​,​ករណី​ល្មើស​ក្រដាស​ស្នាម​មាន ៤៨៤ គ្រឿង ស្មើនឹង​៤៨៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៥៣៥ គ្រឿង​ស្មើនឹង ៥៣៥ ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ២០៨៤​គ្រឿង ៕
Traffic-accident-30-oct-2014-31

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya