ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខឹង​ស្តីបន្ទោសយក​ចប​វាយ​ក្បាល​ ​

ខឹង​ស្តីបន្ទោសយក​ចប​វាយ​ក្បាល​ ​

កណ្តាលៈ នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ួ​ន សាំង ភេទ​ស្រី អាយុ​៧១​ឆ្នាំ មានមុខ រ​បរជាកសិក រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ រងរបួស​រយះ​ថ្ងាស​យ៉ាងធ្ងន់ធ្ងរ ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ មឿ​ន ថែ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានមុខ​របរ ជា​កម្មករសំណង់ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ជាមួយនឹង ជនរងគ្រោះ​ដែរ
ត្រូវ​ឃាត់ខ្លួន​បន្ទាប់​វាយ​ស្ត្រី​រងគ្រោះ ។​
​ស្រី្ត​វ័យ​ចំណាស់​ម្នាក់ ត្រូវ​យុវជន​ម្នាក់ ដែល​គេ​អះអាងថា​មាន​ជំងឺសរសៃប្រសាទ យក​ចប​វាយ ក្បាល​នឹង​ត្បូងចប បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយសារតែ​ខឹង​នឹង​ជនរងគ្រោះ​ស្តីបន្ទោស​ឲ្យ ។ ហេតុការណ៍ នេះ​កើតឡើង កាលពី​វេលា​ម៉ោង ១៣ និង​២៥​នាទី ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះ​ជន​រង គ្រោះ ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក
​អង្គស្នួល ខេត្តកណ្តាល ។​
​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ ដោយ​ខឹង​ជនរងគ្រោះ​កន្លងមក ធ្លាប់​និយាយ​ច​ចេក​ច​ចូ​ច​ធ្វើ​ឲ្យ​រូបគេ​រកប្រពន្ធ​មិនបាន ។ ពេលនោះ​ធ្វើ​អ្វី​ជនរងគ្រោះ​មិនកើត ក៏​ទាញ​ចប​យកទៅ​វាយ​មាន់ របស់​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ឃើញ ក៏​ស្តីបន្ទោស​ឲ្យ ធ្វើ​ឲ្យ​ជនសង្ស័យ​រឹតតែ​ខឹង​ជនរងគ្រោះ ក៏ ដេញ​វាយ​ជនរងគ្រោះ
ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​រត់គេច​ដែរ ប៉ុន្តែ​រត់​មិន​រួច ក៏ត្រូវ​ជនសង្ស័យ ដេញទាន់ វាយ​ក្បាល​មួយ​ត្បូងចប បណ្តាល​ឲ្យ​ដួលសន្លប់​ឈឹង​នៅនឹងកន្លែង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ករស់ នៅ​ជិតខាង រួចហើយ​ប្តឹង​ឲ្យ​នគរបាល ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ ដ្ឋា​ន​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya