ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ២​នាក់ ​

ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ២​នាក់ ​

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​១៨ ខែមិថុនា​នេះ​ថា ក្រោយពី​មាន ការចង្អុល បង្ហាញ និង​យកចិត្តទុកដាក់ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​ខេត្ត លោក​បាន​បន្តថា ក្រោយ ពី​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា​ឈ្មោះ​យិ​ម រើ​យ ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ នៅ​ភូមិ​ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ជា​អ្នកជួញដូរ​និង ចែកចាយ​សារធាតុ​ញៀន​យ៉ាងសកម្ម លុះ​នៅ​ម៉ោង​ខាងលើ យើង​ក៏បាន​ដាក់ កំលាំង ពួនស្ទាក់​ឃាត់ខ្លួន​មុខសញ្ញា ខាងលើ​ត្រួតពិនិត្យ តែ​ពុំ​ឃើញ​មាន​វត្ថុតាង​អ្វី​ទេ ប៉ុន្តែ​ជននេះ​បាន​សារភាពថា ខ្លួន​ធ្លាប់​ចែកចាយ​និង​ប្រើប្រាស់ សារធាតុ​ញៀន​ពី ខែមករា ឆ្នាំ​២០១៥ យើង​ក៏បាន​ធ្វើតេស្ត​ទឹកនោម គឺមាន​សញ្ញា​វិជ្ជមាន​។​
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន ទី​១ -​ឈ្មោះ លី ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ផ្លូវ​ដំរី​ក្រោម ឃុំ​សឿ ស្រុក​មង្គល​បូរី និង​ទី​២-​ឈ្មោះ បេ បឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី និង​ដកហូត​មធ្យោបាយ​មូ​តូ ចំនួន​៣​គ្រឿង​,​ទូរ​ស័​ព្វ ៣​គ្រឿង​,​ប្រាក់​ខ្មែរ​ចំនួន​៣២២៥០០​រៀល (​សាមសិប​ពីរម៉ឺន​ពីរពាន់​ប្រាំ​រយ​រៀល​) ប្រាក់​បាត ១២០០​បាត​(​មួយ​ពាន់​ពីរ​រយ​បាត​)៕44

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya