ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើង៤នាក់ ​បាញ់​បុរស​២​នាក់​រងរបួស​ធ្ងន់​

ខ្មាន់កាំភ្លើង៤នាក់ ​បាញ់​បុរស​២​នាក់​រងរបួស​ធ្ងន់​

​ខេត្តកំពត ៖ បុរស​២​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​ចំនួន​៤​នាក់ បាញ់​ឱ្យ​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ មិថុនា ២០១៥ នៅ​ចំណុច​ហួស​សាលារៀន​វត្ត​គោ​ចិន​លែង តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ក្នុងភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។​

 
​នគរបាល​កា​រិ​យា​ល​យ័​កណ្តាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ជ ភី​ណង (​ហៅ​នាយ​ស្ទិ​ច​) អាយុ​៣០​ឆ្នាំ ជា​តារា​សំដែង មាន​ទីលំនៅ​ភូមិ​ព្រៃទា សង្កាត់​ពោធិ៍​សែន​ជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រងរបួស​កដៃ និង​កំភួនដៃ​ឆ្វេង (​ជា​អ្នកបើក​ម៉ូតូ​) និង​២-​ឈ្មោះ​កែវ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​អាជីវករ​លក់​ខ្សាច់​នៅក្បែរ​កន្លែងកើតហេតុ បាន​រងរបួស​៤​គ្រាប់ ត្រូវ​ភ្លៅ និង​កំភួនជើង​ខាងស្តាំ មាន​ទីលំនៅ​ជាមួយ​ជនរងគ្រោះ​ទី​១​ដែរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង គឺ​អ៊ែរ​ប្ល៊ែ​ត​មួយគ្រឿង និង​ហុងដា សេ​១២៥ មួយគ្រឿង ដោយ​ក្នុង​១​គ្រឿង​ជិះ​គ្នា​២​នាក់ ។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​ជិះ​គេចខ្លួនបាត់ ។​

 
​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ខ្លីម៉ាក​កា​៥៤ ចំនួន​៥​គ្រាប់ យកទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ។​

 
​តាម​ការពិនិត្យ​ហេតុការណ៍​ជាបឋម សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​គំនុំ ។ សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ក្នុង​ការកំណត់​មុខសញ្ញា​ឃាតករ ដើម្បី​ចាប់យក​ផ្តន្ទាទោស​តាមច្បាប់ ៕២

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya