ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡើង​ផ្សា​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​ឆក់​ស្លាប់​

ឡើង​ផ្សា​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​ឆក់​ស្លាប់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​ន្លែ​ង​កើតហេតុ បន្ទាប់ពី​ឡើង​ផ្សា​ដំបូលផ្ទះ​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់​កាលពី​ម៉ោង​១៥​និង​១០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​មៀន លីន ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​2​។​

​ជនរងគ្រោះ ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស​ឣា​យុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​សូ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់​. ខេត្តតាកែវ មុខរបរ​:​ជាងសំណង់​។​

 
​មុនពេល​កើតហេតុ​ជនរងគ្រោះ ជាមួយ​ឪពុកក្មេក​បានមក​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ​មៀន លីន ពេលនោះ​ជនរងគ្រោះ​បាន​ឡើង​ផ្សារ​ដំបូលផ្ទះ​កំពស់​ពី​ដី​០៤​ម៉ែត្រ នៅក្រោម​ខ្សែភ្លើង​របស់​ក្រុមហ៊ុន​អៀង សេង​ហ៊ី ក្នុងពេល​ឡើង​ផ្សារ​នោះ ជនរងគ្រោះ​បាន​លើកដែក​ដៃរណែង​ប្រវែង​០៦​ម៉ែត្រ បញ្ឈរ ហើយក៏​ប៉ះ​ខ្សែភ្លើង​(​គ្មាន​ស្រោប​ជ័រ​) បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូល​មក​ដី​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព ។​ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕xx dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya