ប៉ោយប៉ែត ៖ ប្រភពព័ត៌មានបានឲ្យដឹងថា នារីដែលស្លាប់មានឈ្មោះ នូ ភារម្យ អាយុ២៨ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត និងបុរស២នាក់របួសធ្ងន់មានឈ្មោះ អឿន វុទ្ធី អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង រ៉ាឌី អាយុ១៩ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល២ ក្រុងប៉ោយប៉ែត ។
ករណីគ្រោះថ្នាក់ចរាចរមួយគួរអោយរន្ធត់រវាងរថយន្តវីហ្គោ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-2881 មួយគ្រឿងបានបុកស្ត្រីម្នាក់ និងអ្នកជិះម៉ូតូ២គ្រឿងបណ្តាលអោយអ្នកបើកម៉ូតូ២នាក់របួសធ្ងន់ និងនាក់ស្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ។
ប្រភពបន្តថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបានបើកពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ទល់មុខសណ្ឋាគារប៉ោយប៉ែតផាស រថយន្តខាងលើបានបួងចង្កូតមកខាងឆ្វេង ហាក់ដូចជាមានបំណងបុកជនរងគ្រោះតែម្តង ។ ពេលនោះមាននារីម្នាក់ដែលជាអ្នកលក់នៅមុខសណ្ឋាគារនិងបុរស២នាក់ផងនោះធ្វើឲ្យរថយន្តបង្កបានបើកមកបុកតែម្តង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ និងស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ៕ ដោយ ៖ សហការី
» ព័ត៌មានជាតិ » ឡានបុកស្ត្រីម្នាក់ស្លាប់និង២នាក់របួសធ្ងន់