ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់ ​

កំពត ៖ កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី យប់ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥  រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​បុក​ម៉ូតូ សង់​សេ​១២៥ ជិះ​ឌុប​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​ប្តី​ភ្លាមៗ នៅ​កន្លែងកើតហេតុ ប្រពន្ធ​របួសធ្ងន់ និង​កូនស្រី​អាយុ​២​ឆ្នាំ របួសស្រាល លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កំពត កែប​ស្ថិតក្នុង ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​ជា សារិទ្ធ  អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ជា​អ្នកបើកបរ​ម៉ូតូ​,​អ្នក​រួម ដំណើរ ជា​ប្រពន្ធ​ឈ្មោះ​ហ៊ុន ចាន់ អាយុ​៣៤​ឆ្នាំ មុខរបរ​ដូចគ្នា និង​កូនស្រី ឈ្មោះ​ម៉ៅ សូល អាយុ​២​ឆ្នាំ ក្រុមគ្រួសារ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ ១២៥ សេរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រ​-​ព្រះសីហនុ 1B-2135​។ រីឯ​រថយន្ត​បង្ក ម៉ាក​ហាយ​ឡែ​ន​ឌើ​រ ពណ៌​ស គ្មាន​ស្លាក​លេខ ។​
​មុន​កើតហេតុ រថយន្ត​បង្ក បាន​បើកបរ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត ក្នុង​ល្បឿន លឿន លុះ​មកដល់ កន្លែងកើតហេតុ ក៏​ជ្រុល​ទៅបុក កៀរ​នឹង​ម៉ូតូ​រងគ្រោះ ដែល​បើកបរ​ប្រកាន់ ស្តាំ ក្នុង​ទិស​ប​ញ្ជ្រា​ស់​គ្នា ធ្វើ​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់ជាតិ ធ្លាក់​ដេក​រប៉ាយ​បណ្តាល​ឲ្យ ជួប​ឧ​ប្ប​តិ​ហេតុ យ៉ាង​អ​នោ​ច​អធម យ៉ាង​បែបនេះ​តែម្តងទៅ ។ បន្ទាប់ពី​រថយន្ត​បង្ក​បុក​កៀរ​រួចហើយ អ្នកបើកបរ​រថយន្ត ហាយ​ឡែ​ន​ឌ័​រ បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​៕22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya