ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ជិះ​កង់​ដឹក​ផ្លែ​ព្រូស យកមក​លក់ ត្រូវ​រថយន្តបុក​ស្លាប់​ ​

យុវជន​ម្នាក់ ជិះ​កង់​ដឹក​ផ្លែ​ព្រូស យកមក​លក់ ត្រូវ​រថយន្តបុក​ស្លាប់​ ​

កំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ស្លាប់ ខ​ណះ​ជិះ​កង់​ដឹក​ផ្លែ​ព្រូស យកមក​លក់​នៅ​ផ្សារ​ពន្លៃ ត្រូវ​រថយន្ត​ធុន​ធំ បុក​ពីក្រោយ ពេញទំហឹង កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៤​និង​១២៥ ស្ថិតក្នុង ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​។​

យុវជន ដែល​ស្លាប់​នោះ ឈ្មោះ សេង ថៃ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍​។

មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ បាន​ជិះ​កង់​ដឹក​ផ្លែ​ព្រូស យកមក​លក់​នៅ​ផ្សារ​ពន្លៃ ប៉ុន្តែ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក ហ៊ី​ណូ មួយគ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 3A.0061 បាន​បើក​មកពី​ក្រោយ ហើយ​ជ្រុល​ទៅបុក​កង់​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ​តែម្តង​។

​បើតាម​យុវជន​ម្នាក់ ឈ្មោះ ពួក ពេ​ជ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែលជា​ព្រូ​រថយន្ត​បង្ក​ខាងលើ បាន​និយាយ​ឲ្យ​ដឹងថា រថយន្ត​នេះ ជា​របស់​ក្រុមហ៊ុន ស៊ីម៉ង់ត៍ ត្បូង​ពេជ្រ​។ មុនពេល​កើតហេតុ អ្នកបើកបរ (​មិន​ស្គាល់ឈ្មោះ​) បានធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​ភ្នំពេញ​។ ពេលមកដល់​ចំណុច កើតហេតុ រូបគេ​មិនបាន​ដឹងថា កើតឡើង​ដូចម្តេច​ទេ ព្រោះ​បាន​ដេកលក់ ក្នុង​កាប៊ីន រថយន្ត ស្រាប់តែ​ដឹងខ្លួន​ឡើង ឃើញ​ឡាន​បុក​មនុស្ស​ស្លាប់ បាត់ទៅហើយ​។ ចំណែក​អ្នកបើករថយន្ត បាន​ឈប់​រថយន្ត ហើយ​ចុះ​រត់គេចខ្លួន​បាត់ទៅ​៕
IMG-20150617-WA00021

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya