ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​អនុប្រធាន អង្គការ «​ទីភ្នាក់ងារ អភិវឌ្ឍន៍​ភូមិ​កម្ពុជា​» ករណី​ឆបោក​លុយ​ជិត ៤​ម៉ឺន​ដុល្លារ

ឃាត់ខ្លួន​អនុប្រធាន អង្គការ «​ទីភ្នាក់ងារ អភិវឌ្ឍន៍​ភូមិ​កម្ពុជា​» ករណី​ឆបោក​លុយ​ជិត ៤​ម៉ឺន​ដុល្លារ

​ភ្នំពេញ ៖  បុរស​ពីរ​នាក់​បងប្អូន​បង្កើត ដែលមាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន​អង្គការ «​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ភូមិ កម្ពុជា​» បាន​ដើរ​ឆបោក​ឲ្យ​ប្រជាពលរដ្ឋ ១៣​គ្រួសារ​នៅក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង ទៅ​ខ្ចីបុល​លុយ​ពី​ធានា គារ​អេស៊ីលីដា ជិត ៤​ម៉ឺន​ដុល្លារ មក​ចងការ​បន្ត​ឲ្យ​ខ្លួន​ជា​ថ្នូរ​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ ៤០​ភាគរ យ​។ ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ ដែល​រង​ការចាញ់បោក​កំពុង​វណ្ឌ​ក​នឹង​បំណុល​ធន​គារ ព្រោះ​គ្មាន​ប្រាក់​បង់​រំ​លោះ ខណៈ​ជន​ឆបោក​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​ឃាត់ខ្លួន​។​

 
​យោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ១៣​គ្រួសារ រស់នៅ​ភូមិ​សេក​យំ ភូមិ​តា​យ័ន្ត និង​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ស្នងការដ្ឋាន​គរ​បាល​ខេត្តស្វាយរៀង កាលពី ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា បុរស​ពីររូប​ជា​បងប្អូន​បង្កើត​និង​គ្នា ទី​១. ឈ្មោះ ជេ​ត រ៉ែ​ន អាយុ  ២៦​ឆ្នាំ មានមុខ​ងារ​ជា​ប្រធាន​អង្គការ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ភូមិ​កម្ពុជា (C.V.D) រស់នៅ​ផ្ទះ​លេខ​៤៤​ក ផ្លូវលំ​លេខ​៤  ភូមិ​ទូល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ និង​ទី​២. ឈ្មោះ ជេ​ត សារិន អាយុ ៣២​ឆ្នាំ  មុខងា​ជា​អនុប្រធាន​អង្គការ រស់នៅ​ភូមិ​សេក​យំ ឃុំ​ពងទឹក ស្រុក​រំដួល បាន​លេងល្បិច​អន្ទង និង បញ្ចុះបញ្ចូល ពួកគេ​ឲ្យ​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​អេស៊ីលីដា ដើម្បី​យកមក​ចងការ​បន្ត​ជា​ថ្នូរ​ទទួលបាន​ការប្រាក់​ខ្ពស់ រហូតដល់​ទៅ ៤០​ភាគរយ​។​

 
​ក្នុង​ពាក្យបណ្តឹង​នេះ ប្រជាពលរដ្ឋ ដែល​រងគ្រោះ បាន​បន្តថា ជន​ឆបោក​ទាំងពីរ​នាក់​បង​ប្អូន បាន​ធានា​អះអាងថា  ការចង​ការប្រាក់​នេះ មាន​រយៈពេល​ត្រឹម ២៤​ខែ​ប៉ុណ្ណោះ ហើយ​ពួកគេ​ធានា​ជួយ​បង់ប្រាក់​រំ​លោះ​ប្រចាំខែ​ជំនួស ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ធនាគារ​អេស៊ីលីដា​ផងដែរ​។ តែ​ការជួយ​បង់​រំ​លោះ​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​បាន​រយៈពេល តែ​ពីរ ទៅ​បី​ខែ​ប៉ុណ្ណោះ ក៏​បាត់ស្រមោល​ពួកគេ មិនឃើញ​ជួយ​បង់​រំ​លោះ​បន្តទៀត​នោះឡើយ​។​

 
​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ​នេះ ត្រូវ​ចាញ់បោក​អស់ប្រាក់​រាប់ពាន់​ដុល្លារ ដោយ​អ្នកខ្លះ អស់ ២.០០០​ដុល្លារ ខ្លះ ៣.០០០ ទៅ​៤.០០០​ដុល្លារ​។ ក្រោយ​ដឹងថា ត្រូវ​ចាញ់បោក​គេ  ហើយ​គ្មាន​ប្រាក់​បង់​រំ​លោះ​ជូន​ធនាគារ​ទៀត ទើប​ប្រជាពលរដ្ឋ​ស្រុក​រំ​ដូ​ល​ទាំង ១៣​គ្រួសារ សម្រេច​ប្តឹង​ទៅកាន់ កម្លាំង​នគរបាល​ឲ្យ​ចាត់ការ​តែម្តង​។​
​លោក​វរសេនីយ៍ឯក កុយ សុភាព ស្នងការរង​ខេត្តស្វាយរៀង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង និង​ក្រោម​ការចង្អុលបង្ហាញ  ពី​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ កឹង ខន កម្លាំង​នគរបាល​ខេត្តស្វាយរៀង ក៏បាន​កោះអញ្ជើញ បុរស​ពីរ​នាក់​បងប្អូន​មក​ចូល​បំភ្លឺ​តប​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​។ ការកោះហៅ​នេះ មានតែ​បុរស​ជា​បង  និង ជា​អនុប្រធាន​អង្គការ​ប៉ុណ្ណោះ​ចូលខ្លួន​មក​បំភ្លឺ ខណៈ​បុរស​ជា​ប្អូន និង​ជា​ប្រធាន​អង្គការ​មិនបាន​ចូលខ្លួន​មក​បំ  ភ្លឺ​នោះឡើយ​។​

 
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ឆបោក ជេ​ត រ៉ែ​ន ដែល​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​សម​ត្ថ​កិច្ច​នោះ បាន ឆ្លើយ​សារភាពថា ពួកគេ​ទាំងពីរ​នាក់ បងប្អូន​ពិតជា​បានធ្វើ​សកម្មភាព​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ ទៅ ខ្ចីប្រាក់​ពី​ធនាគារ មក​ចងការ​បន្ត​ឲ្យ​ពួកគេ​ពិតប្រាកដ​មែន​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​ប្រាក់​ដែល គេ​យក​ពី​ប្រជាពលរដ្ឋ​នេះ ត្រូវបាន​ពួកគេ​យកទៅ​ចងការ​បន្ត​នៅ​រាជធានី​ភ្នំពេញ​។​

 
​លោក​វរសេនីយ៍ឯក កុយ សុភាព បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​ចម្លើយ​សរ​ភាព​កម្លាំង​សមត្ថកិច្ច ក៏បាន​សុំ  យោបល់​ពី​ព្រះ​អាជ្ញា​សាលាដំបូង​ខេត្តស្វាយរៀង ឃាត់ខ្លួន​ជាប់​សង្ស័យ​ពីបទ​ឆបោក ជេ​ត សារិន នេះ​តែម្តង​។  ជនជាប់សង្ស័យ​ពី​ការ​ឆបោក​នេះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ម៉ោង​២ រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥ នេះ​។ រីឯ​ជន​ឆបោក​ម្នាក់ទៀត​ជា​ប្អូន ឈ្មោះ ជេ​ត សា​រ៉ែ​ន ដែល​កំពុង​រត់គេចខ្លួន​នោះ កម្លាំង​សមត្ថកិច្ច ក៏​កំពុង  តាម​ចាប់ខ្លួន​ផងដែរ​៕h

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya