ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កម្មករ រោងចក្រ W&D បើកផ្លូវ​មុនី​រ៉េត​វិញ​ហើយ បន្ទាប់ពី​បិទ​តវ៉ា

កម្មករ រោងចក្រ W&D បើកផ្លូវ​មុនី​រ៉េត​វិញ​ហើយ បន្ទាប់ពី​បិទ​តវ៉ា

​ភ្នំពេញ ៖ ដោយមាន​ការ សម្របសម្រួល ពី​អាជ្ញាធរ មាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ឌី រ​ត្ន័​ខេ​រុណ អភិបាលរង ខណ្ឌមានជ័យ  រួចមក កម្មករ កម្មការិនី ក៏បាន បើក ផ្លូវ​ដើម្បី​ឲ្យ​ចរាច​ណ៍​ទៅវិញទៅមក ។ ជាមួយគ្នា​នោះ ចរាចរណ៍ បាន​បើក​ហើយ លោក​អភិបាលរង និង​សហជីព និង​តំណាង​កម្មករ និង​ចូលទៅក្នុង​រោង ចក្រ​ដោះស្រាយ​បន្ត ។​

 
​គួរ​បញ្ជាក់ថា ក្រុមកម្មករ​- កម្មការិនី ចំនួន​១៧៧០​នាក់ ដែល​បម្រើ​ការងារ នៅ​រោងចក្រ W&D ស្ថិតនៅ​ក្រុមទី​៣ ភូមិ​ឫ​ស្ស៊ី​១ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​នាំ​បិទផ្លូវ​មុនី​រ៉េត​ជាថ្មី​ម្តងទៀត ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ដែល​នៅ សល់​៥​ចំណុច​ទៀត​។​

 
​ក្រុមកម្មករ​នៃ​រោងចក្រ​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៥ មិថុនា បាននាំគ្នា​តវ៉ា​នៅ មុខ​រោងចក្រ រហូតដល់ ឈាន​ការ បិទផ្លូវ ដើម្បី​ដាក់​គំនាប​លើ​ថៅកែ ក្នុង​គោលបំណង​ឲ្យ​ថៅកែ ផ្តល់​ដំណោះស្រាយ​សមរម្យ មួយ​នូវ​លក្ខខណ្ឌ ការងារ​១២​ចំណុច​។​

 
​លក្ខខណ្ឌ​ការងារ​ដែល​នៅសល់​ចំណុច​ក្នុងចំណោម​១២​ចំណុច​នោះ រួមមាន​៖ ពេល​កម្មករ​សុំច្បាប់​សូម ឲ្យ​ក្រុមហ៊ុន​កាត់លុយ​ព្រីម​តាម​សមាមាត្រ , ស្នើសុំ​ក្រុមហ៊ុន ផ្តល់​បាយ ថ្ងៃត្រង់​មួយពេល ឬ​ជា​ប្រាក់​២០០០​រៀល , ក្រុមហ៊ុន​ត្រូវអនុវត្ត​នូវ​ច្បាប់​ពិសេស តាមច្បាប់​ស្តីពី​ការងារ , ពេល​កម្មករ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ សុំ​ក្រុមហ៊ុន កុំ​កាត់លុយ , និង​ក្នុងអំឡុងពេល​កម្មករ​ធ្វើ​កូដកម្ម​កុំ​កាត់លុយ​៕hh

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya