ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​ចិញ្ចើម​ផ្លូវ​ហើយ​ព្យាយាម​បើក​​រត់​តែ​សមត្ថកិច្ច​ឃាត់​បាន​

ឡាន​បើក​បុក​ចិញ្ចើម​ផ្លូវ​ហើយ​ព្យាយាម​បើក​​រត់​តែ​សមត្ថកិច្ច​ឃាត់​បាន​

ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ចង្កូត​ទៅ បុក​ចិញ្ចើមផ្លូវ​នៅ​ចំណុច​ផ្លូវ ១១៣ មួយ​ទំហឹង បណ្តាល​ឲ្យ រថយន្ត​រង​ការ​ខូច​ខាត់​ដាច់​កង់​ខាងឆ្វេង  ហើយ ព្យាយាម​បើក​រត់​មកដល់ ៤៣២ ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​។
​ហេតុការណ៍​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង ៣​នឹង ១០ នាទី​យប់​រំលង់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវ​១១៣ សង្កាត់​បឹង​កង​២  ខណ្ឌចំការមន នៅ​ទល់មុខ​ក្រុមហ៊ុន​wihg ។
​    ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ចាម 2A 3600​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ព្រះ​ហា​នុ ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង ដោយបាន​បើកបរ ក្នុង​ល្បឿន លឿន ស្រាប់តែ​មកដល់ ចំណុចកើតហេតុ​ទំនងជា​ម្ចាស់​រថយន្ត ស្រវឹង ទើប​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត ទៅ បុក​នឹង​ចិញ្ចើម ផ្លូវ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដោយសារ​បាន​ពោង​ការពារ​សុវត្ថិភាព​ផ្ទុះឡើង​ទើប​អាច​ការពារ​បុរស​ជា​អ្នកបើក​មិន​ឲ្យ​រងរបួស​ហើយ​បាន ហើយ ចំណែក រថយន្ត រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​តែ​ដោយ​អ្នកបើកបរ​មិន​ព្រម​ឈប់​ក៏​ព្យាយាម​បើក​រត់ គេចខ្លួន​មកដល់ ចំណុច ផ្លូវ ៤៣២​ក៏ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់ ឃាត់​បាន​។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍​ដោយ​មើល​កន្លែង កើតហេតុ ឃើញថា​ចិញ្ចើមផ្លូវ រង​កា​ខូច​ខាត់​បន្តិចបន្តួច ក៏​ឲ្យ​ម្ចាស់​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួន​ង​ង ។

ដោយ៖ ជាតិតា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya