ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរលួច​ម៉ូតូ​មិនបាន​សំរេច ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន ​

ចោរលួច​ម៉ូតូ​មិនបាន​សំរេច ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​លួច​ម៉ូតូ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​០២:៤៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦​មិថុនា​២០១៥ នៅក្នុង​សង្កាត់​វត្តភ្នំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ចំនុច មុខ​ភោជនីយដ្ឋាន​ពិភពថ្មី ផ្លូវ​លេខ​៨៨ សង្កាត់​ស្រះចក  ។​

​ជនសង្ស័យ​ឈ្មោះ នី សុ​ម៉ាលី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដេរ​ស្បែកជើង ស្នាក់នៅ​បន្ទប់​ជួល​លេខ​១០៩ ផ្លូវ​៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​បញ្ជូនបន្តរ​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ហ៊ុន ចាន់​ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​នៅ​ប្រទេស​ថៃ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ម៉ូតូ​ម៉ាក​ស្កុប​ពី ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-3280 មកដល់​ចំនុច​មុខ​សណ្ឋាគារ​សាន់វេ ផ្លូវ​លេខ​៩២ សង្កាត់​វត្តភ្នំ ក្នុងស្ថានភាព​ស្រវឹង​ហើយក៏​បាន​ដួល​ម៉ូតូ​។ ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ នី សុ​ម៉ាលី បាន​លើក​ម៉ូតូ ជិះ​គេចខ្លួន​ដល់​មុខ​ភោជនីយដ្ឋាន​ពិភពថ្មី​ក៏ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយ​ចុះ​ល្បាត​រក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​៕d36931

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya