ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​ម៉ូតូ​ពីក្រោយ ​បណ្តាល​រងរបួស​ស្រាល់​ពីរ​នាក់​ ​

ឡាន​បើក​បុក​ម៉ូតូ​ពីក្រោយ ​បណ្តាល​រងរបួស​ស្រាល់​ពីរ​នាក់​ ​

ភ្នំពេញ ៖​ជនជាតិ​បរទះ​ម្នាក់​បាន​បើក រថយន្ត​ឡិច​ស៊ី​ស​RX300 ១ គ្រឿង​ទៅបុក​ម៉ូតូ​ស្មាស់​ដែល​ជិះ​គ្នា ពី​រនាក់ បណ្តាល​ឲ្យ រងរបួស​ស្រាល​។​
​ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង ៩ នឹង ៣០ នាទី​យប់​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវ ២៧១​កែង​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌទួលគោក ។​
​    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​ជនជាតិ​បរទះ​ម្នា​ក់បាន​បើក រថយន្ត​ឡិច​ស៊ី​ស​RX300 ១ គ្រឿង បាន​ជិះ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​ស្មាស់​មួយគ្រឿង ដែល​ជិះ​ពី​នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ ផ្លូវ ២៧១​ស្របគ្នា​ជាមួយ​រថយន្ត រួច​ម៉ូតូ​ក៏​បត់​ពីមុខ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត ជ្រុល​ទៅបុក​ពីក្រោយ យ៉ាង​ពេញទំហឹង​តែ សំណាងល្អ អ្នកបើក​ម៉ូតូ​លូត​ចេញពី​ម៉ូតូ​ទាន់ កុំ​អី​រងរបួស​ធ្ងន់ ហើយ​ចំណែក​ម៉ូតូ រង​ការ​ខូច​ខាត់​អស់​មួយ​ចំហៀង ។
​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាលចរាចរណ៍ នឹង​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​អូស​យកទៅ​រក្សាទុក​នគ​របាល ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ជាតិ​តា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya