ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ ចរាចរណ៍​ថ្ងៃ​ចន្ទ មនុស្ស​១០​នាក់​ស្លាប់ ២០​នាក់ របួស ​

គ្រោះថ្នាក់ ចរាចរណ៍​ថ្ងៃ​ចន្ទ មនុស្ស​១០​នាក់​ស្លាប់ ២០​នាក់ របួស ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៦​លើក យប់​៩​លើក​, បណ្តាល អោយ មនុស្ស​ស្លាប់​១០​នាក់​(​ប្រុស​) របួសធ្ងន់ ១៣​នាក់​(​ស្រី​៦​នាក់​),​និង​របួសស្រាល​៧​នាក់​(​ស្រី​ម្នាក់​)​។​
​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប​២៦ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង ។​
​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៨​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក ,​បត់​គ្រោះថ្នាក់​៣​លើក​, កត្តា​ផ្លូវ​២​លើក​និង​ចត​គ្មាន​ភ្លើង​សញ្ញា​១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​២២​នាក់​(​យប់​ម្នាក់​)​។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ៤៧៣ គ្រឿង​(​រថយន្ត​ធំ​១៤៨​គ្រឿង​)​ស្មើ​និង​៤៩៩​ករណី​,​ករណី​ល្មើស​ក្រដាស​ស្នាម​មាន ២៩៧ គ្រឿង ស្មើនឹង​៣០៧ ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​១៧៦ គ្រឿង​ស្មើនឹង ១៩២ ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៩៨០ គ្រឿង ។​
​បញ្ជាក់​បន្ថែមថា​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥​ខែមិថុនា​នេះ អ្នកស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​មាន​២១​នាក់ និង​របួស​៤២​នាក់​៕6443423-330x230

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya