ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវ​:

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវ​:

​ខេត្តកណ្ដាល​៖ យុវជន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​នារីរ​ង​គ្រោះ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​នារី​រងគ្រោះ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ចំណុច​វាលស្រែ​ខាងកើត​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជន​ល្មោភកាម​រូបនេះ​មានឈ្មោះ​ប្រុស យ៉េត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឈូក ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។ នារី​រងគ្រោះ អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​(​មាន​សតិ​មិន​គ្រប់​)​។​

​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​វេលា​ម៉ោង​២​និង​០០​នាទី​នារី​រងគ្រោះ​និង​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ បាននាំគ្នា​ដឹកគោ​ទៅ​វាលស្រែ​ខាងកើត​ភូមិ លុះដល់​ម៉ោង​៥​និង​៣០​នាទី នារី​រងគ្រោះ​កំពុងតែ​ដើរ ស្រាប់តែ​ជនល្មើស ដើរ​ពីក្រោយ​ចាប់​នារី​រងគ្រោះ​ធ្វើ​សកម្មភាព​រំលោភ​តែម្ដង​។ ក្រោយមក​ក្មួយ​នារី​រងគ្រោះ​ក៏​ទៅ​ចាប់ទាញ​ជនល្មើស​ចេញ​ពីលើ​មីង ហើយ​ជនល្មើស​ក៏​ងើប​ដើរគេច​ចេញពី​កន្លែងកើតហេតុ ។ ចំណែក​នារី​រងគ្រោះ​និង​ក្មួយ​ស្រី​មកដល់​ផ្ទះ និយាយប្រាប់​បងប្អូន​ហើយ​​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សន្លុង ។

​ក្រោយមក​សមត្ថកិច្ច​នគ​របាល ប៉ុស្តិ៍​សន្លុង ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនល្មើស​សាកសួរ តាម​ឆ្លើយ​សារភាព​របស់​ជនល្មើស​ថា ខ្លួន​ពិតជា​បាន​រំលោភ​លើ​ជនរងគ្រោះ​បាន​២​ដង​មកហើយ គឺ​លើក​ទី​១​នៅផ្ទះ​នារី​រងគ្រោះ​បានសំរេច លើក​នេះ​មិនទាន់​បានសំរេច​ទេ ដោយ​ក្មួយ​ជនរងគ្រោះ ចាប់ទាញ​ចេញ​៕g f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya