ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្រវឹងស្រា ហើយ​បាន​បំផ្លិចបំផ្លាញ​របស់រប​រ​ក្នុងផ្ទះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥  នៅ​ចំណុច​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

​នៅពេល​កើតហេតុ​ឈ្មោះ មុត រំភើយ មុត រំភើយ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ផឹកស្រា​នៅផ្ទះ​១​លីត្រ ជាមួយ​បងថ្លៃ​ឈ្មោះ ហេង ក្រោយពេល​ផឹក​ហើយ​ឈ្មោះ មុត រំភើយ ក៏បាន​ទៅ​ទារ​យក​ទូរស័ព្ទ​ពី​ឈ្មោះ មិ មុត ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​ដែលជា​ឪពុក​បង្កើត​) តែ​ឪពុក​មិន​ព្រម​ឲ្យ ពេលនោះ​ឈ្មោះ រំភើយ ក៏​ខឹង ហើយ​បាន​ទៅ​ទាត់​កង្ហារ​នៅ​ខាងលើ​ផ្ទះ​បាក់​ជា​២-៣​កំណាត់ និង​បាន​លើក​ក្រឡាប់​​ទូរ​ដាក់​ទូរទស្សន៍ បណ្តាល​ឲ្យ​ធ្លាក់​បែក​ទូរទស្សន៍ និង​បាន​យក​អង្រែបុកគ្រឿង​ទៅ​វាយ​ពាងទឹក​នៅក្រោម​ផ្ទះ​បែក​អស់​១​។​

​លុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ៤ និង​០០​នាទី ឈ្មោះ មុត រំភើយ បាន​ទៅ​ទារ​ទូរស័ព្ទ​ពី​ឪពុក​ខ្លួន​ម្តងទៀត ហើយ​ឪពុក​ក៏​ព្រម​ឲ្យ តែ​ប្រាប់ថា​ទាល់តែ​នគរបាល​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​ជាមួយ ឈ្មោះ រំភើយ សិន ពេលនោះ​ស្រាប់តែ​ឈ្មោះ រំភើយ ខឹង​ក៏បាន​ទៅ​ទាញ​ដែក​ជ្រុង​មក​វាយ​ពាងទឹក​បណ្តាល​ឲ្យ​បែក​អស់​១​ទៀត​។

 

​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ។ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ និង​១៤ នាទី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កណ្ដាល​បាន​អនុញ្ញាតិ​ឲ្យ​ឃាត់ខ្លួន​ជនល្មើស ដើម្បី​បញ្ជូន​ខ្លួន​តាម​នីតិវិធី ៕x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya