ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​បានសម្រេច រត់គេចខ្លួន​បាត់​ ​

ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​បានសម្រេច រត់គេចខ្លួន​បាត់​ ​

ភ្នំពេញ ៖ ជនជាតិ​បរទះ​បួន​នាក់​បាន​ជិះ​ម៉ូតូ​កង់​កំសាន្ត​នៅតាម​ផ្លូវ​ម៉ា​ត​ទន្លេ ហើយក៏​ត្រូវ ជនសង្ស័យ ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​ការ​បូ​ប បានសម្រេច​រួច សង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ស្រមើល​។​
​ករណី​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង ៩ នឹង ៣០ នាទី​យប់​ថ្ងៃទី ២៩​ខែសីហា ឆ្នាំ ២០១៣ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ស៊ីសុវត្ថិ ក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ នៅ​ទល់​មុន​វត្ត​ឧណ្ណាលោម ។
​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​កង​បី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​គាត់​បាន​ជិះ​ម៉ូតូឌុប​ជនជាតិ​បរទះ​បួន​នាក់​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​    ​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុច​មុន​វត្ត​ឧណ្ណាលោម​ក៏មាន​ជនសង្ស័យ ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វិ​វ៉ា​ដោយ បានធ្វើ​សកម្មភាព​ឆក់យក​ការ​បូ​ប​ពី
ជនជាតិ​បរទះ​ដែល​កំពុង ជិះ​លើ​ម៉ូតូ របស់គាត់ បានសម្រេច​ហើយក៏ ជនសង្ស័យ​ពី​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។​
​ក្រោយ ពេល​កើតហេតុ​អ្នកបើក​ម៉ូតូ​កង​បី​ក៏បាន​នាំ​ជនរងគ្រោះ​ជា​ជនជាតិ​បរទះ​នោះ ដាក់ពាក្យ​ប្តឹង​នៅន​គរបាល​ប៉ុស្តិ៍​ជ័យជំនះ ដើម្បី​ស្វេ​ង​រង​មុខសញ្ញា​ជនសង្ស័យ​ទាំងពី​នាក់​នេះ​៕

ជាតិ​តា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya